ស្ត្រីជោគជ័យប្រាប់រឿងដែលគាត់ជំពាក់គេ ៤ម៉ឺនដុល្លារ ហើយមានលុយ១លានវិញ មុនវ័យ៣០ឆ្នាំ

ស្ត្រីជោគជ័យប្រាប់រឿងដែលគាត់ជំពាក់គេ ៤ម៉ឺនដុល្លារ ហើយមានលុយ១លានវិញ មុនវ័យ៣០ឆ្នាំ

អ្នកស្រី Carol Roth កើតនៅក្នុងគ្រួសារដែលតែងតែមានបញ្ហារឿងលុយកាត់។ ប៉ារបស់អ្នកស្រីគឺជាជាងភ្លើងដែលរកចំណូលបានត្រឹមអាចទ្រទ្រង់ គ្រួសារបាន។ ម្ដាយរបស់អ្នកស្រីជាស្ត្រីមេផ្ទះ។ឪពុកម្ដាយរបស់អ្នកស្រីបានលែងលះគ្នាពេលដែលអ្នកស្រីអាយុជាង ១០ឆ្នាំ ហើយសម្ពាធហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរដែលពួកគាត់មិនអាចបង់លុយ អោយអ្នកស្រីបន្តការសិក្សានៅមហាវិទ្យាល័យបាន។

យ៉ាងណានៅទីបំផុតអ្នកស្រីអាចបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ល្បីឈ្មោះមួយ Wharton School of Business ក្នុងឆ្នាំ១៩៩៥ ប៉ុន្តែតាមរយៈការសិក្សានៅក្នុងសាកលវិទ្យាល័យល្បីឈ្មោះផ្នែក ពាណិជ្ជកម្មនេះ អ្នកស្រីបានធ្លាក់ក្នុងបំណុល៤ម៉ឺនដុល្លារ។ ពេលនោះអ្នកស្រីបានតាំងចិត្តថា ក្នុងរយៈពេលតិចជាង៨ឆ្នាំអ្នកស្រីនឹងចាកចេញអោយផុតពីបំណុលនេះ ហើយរកលុយអោយបាន១លានដុល្លារ។ ហើយពេលនោះអ្នកស្រីពិតជាធ្វើបានសម្រេចមុនពេលអ្នកស្រីចូលដល់ វ័យ៣០ឆ្នាំ ខាងក្រោមនេះជាវិធីដែលនាំងអ្នកស្រីឆ្ពោះទៅរកជោគជ័យនេះ៖

១៖ កំណត់គោលដៅ៖នេះប្រហែលជាចំណុចដ៏សំខាន់បំផុត ហើយក៏ប្រហែលជាចំណុចដែលត្រូវបានគេមើលរំលងដែរ។ គោលដៅមានន័យថា ចំណុចជាក់លាក់មួយ លទ្ធផលដែលយើងត្រូវការ ជាមួយនឹងពេលវេលាជាក់លាក់ក្នុងការបំពេញ និងគំរោងនៃជំហានដើម្បីជួយសម្រេចវា។

២៖ ទទួលយកឱកាសការងារធំដែលមានប្រាក់ខែខ្ពស់៖ពេលអ្នកសម្រេចចិត្តជ្រើសរើសយកក្រុមហ៊ុនធំដែលអាចផ្ដល់ប្រាក់ ខែខ្ពស់សម្រាប់អ្នក អ្នកមិនត្រឹមតែអាចទទួលបានលុយតែម្យ៉ាងនោះទេ ជំនាញនិងចំណេះដឹងរបស់អ្នកក៏ត្រូវតែអភិវឌ្ឍអោយទាន់ទៅនឹង វិហាលភាពនៃតម្រូវការលើជំនាញវិជ្ជាជីវៈរបស់ក្រុមហ៊ុនផងដែរ។លើសពីនេះទៅទៀតអ្នកនឹងបានជួបមនុស្សដែលពោរពេញដោយសក្ដានុពល ជាច្រើន ព្រមទាំងផ្លូវដែលអ្នកអាចនឹងពង្រីកសក្ដានុពលរបស់ខ្លួនកាន់តែ ឆាប់រហ័ស។

៣៖ ធ្វើការងាប់ចោល៖កូនសោមួយដ៏សំខាន់ពេលអ្នកមិនទាន់ឈានដល់វ័យ៣០ឆ្នាំ អ្នកមិនត្រូវសន្សំកម្លាំងទេ អ្នកត្រូវព្យាយាមយល់ពីការងារនៅក្នុងក្រុមហ៊ុន ហើយចូលរួមបំពេញអ្វីទាំងអស់អ្នកដែលអាចធ្វើបាន ធ្វើការមួយថ្ងៃ៨ម៉ោង មួយសប្ដាហ៍៦ ឬ៧ថ្ងៃក៏មិនព្រៃផ្សៃអ្វីដែលសម្រាប់ក្មេងក្រោម៣០ឆ្នាំ។ លើសពីនោះទៅទៀត អ្នកត្រូវសម្លឹងមើលចំណុចខ្វះខាតរបស់ខ្លួនហើយរៀនបំពេញជាប់ជា និច្ច។

៤៖ គាំទ្រខ្លួនឯង៖ការងារដ៏សន្ធឹកដែលអ្នកធ្វើមិនត្រូវអោយគេមើលរំលងទេ។ អ្នកត្រូវតែអោយថ្នាក់លើរបស់អ្នក ឬសមាជិកនៃផ្នែករបស់អ្នកដឹងពីអ្វីទាំងអស់ដែលអ្នកកំពុងធ្វើ និងអ្វីដែលអ្នករំពឹង។ ពេលដែលអ្នកដឹងថា អ្វីដែលអ្នកកំពុងធ្វើគឺស្ថិតនៅក្នុងកម្រិតការងារមួយទៀតហើយ អ្នកត្រូវតែស្នើឡើងតំណែង។ ឡើងតំណែងគឺជាគូនឹងការឡើងលុយ!

៥៖ ចំណាយអោយទាបបំផុត៖អ្នកស្រី Carol Roth កើតក្នុងគ្រួសារមិនធូរធា ដូច្នេះហើយការចាយវាយរបស់អ្នកស្រីពិតជាត្រូវប្រុងប្រយ័ត្ន ទោះបីនៅពេលអ្នកស្រីទទួលបានការងារល្អដែលមានប្រាក់ខែខ្ពស់ហើយ យ៉ាងណាក្ដី ប៉ុន្តែបន្ទប់គេងរបស់អ្នកស្រីមិនទាន់មានទូរទស្សន៍ខ្សែកាបទេ។ អ្នកស្រីជិះឡានក្រុងទៅធ្វើការ។ អ្នកស្រីញ៉ាំបាននៅកន្លែងធ្វើការច្រើនដងតាមដែលអាចធ្វើបាន។ ពេលអ្នកស្រីចេញទទួលទានអាហារនៅខាងក្រៅអ្នកស្រីមើលបញ្ជីមុខ ម្ហូបជាមួយនឹងតម្លៃយ៉ាងប្រុងប្រយ័ត្នមុននឹងកុម្ម៉ង់។

៦៖ សងបំណុលគេជាប់ជានិច្ច៖នេះគឺសំដៅលើអ្នកស្រី Carol Roth ដែលជាប់បំណុលដល់ទៅ៤ម៉ឺនដុល្លារពេលអ្នកស្រីនៅរៀន ដូច្នេះហើយពេលអ្នកស្រីចេញធ្វើការមានប្រាក់ខែ អ្នកស្រីតែងតែព្យាយាមសងកាត់បំណុលជាប់ជានិច្ច។ ទីបំផុតអ្នកស្រីអាចសងបំណុលរួចអស់ត្រឹមឆ្នាំ១៩៩៦ គឺប្រហែលមួយឆ្នាំកន្លះក្រោយពីអ្នករៀនចប់។

៧៖ យកលុយដែលសន្សំបានទៅវិនិយោគ៖ពេលអ្នកស្រី Carol Roth សងបំណុលរួចរាល់ហើយ ចំណូលរបស់អ្នកស្រីចាប់ផ្ដើមកើនឡើងនៅក្នុងកម្រិតមួយផ្សេងទៀត។ អ្នកស្រីក៏មិនសន្សំចំណូលពីការធ្វើការសម្រាប់ធ្វើជាអ្នកមាន ដែរ។ ការវិនិយោគទៅលើទីផ្សារភាគហ៊ុនជាដើមបានធ្វើអោយសាច់ប្រាក់របស់ អ្នកស្រីកើនឡើងមិនឈប់ ហើយនៅទីបំផុតអ្នកស្រីបានបោះបង់ការងារ និងដំណើរការក្រុមហ៊ុនដោយខ្លួនឯង គឺក្រោយពីការធ្វើការអោយគេរយៈពេល៥ឆ្នាំ។នៅទីបំផុតអ្នកស្រី Carol Roth ជាមនុស្សដែលមានលុយច្រើនលានដុល្លារជាមួយនឹងការផ្សងព្រេងបែបអាជីព។តើអ្នកបានកំណត់គោលដៅមួយជាក់លាក់ហើយឬនៅ? The Phnom Penh Times សង្ឃឹមថា អ្នកនឹងសម្រេចគោលដៅនោះបានក្នុងពេលឆាប់ៗ!

ប្រភព  ៖ thephnompenhtimes

Loading...

  • ស្ត្រីជោគជ័យប្រាប់រឿងដែលគាត់ជំពាក់គេ ៤ម៉ឺនដុល្លារ ហើយមានលុយ១លានវិញ មុនវ័យ៣០ឆ្នាំ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:ជីវិតនិងសង្គម
Tags: