យ៉ារ៉ូ សហការជាមួយ​ ដាវីន បង្កើត​ MV ដំបូង​ខ្លួន​ឯង​

ក្រៅ​ពី​អាជីព​ពិធីករ និង​សម្ដែង​ វី​ យ៉ារ៉ូ បាន​​ឆ្លៀត​​ឱកាសសហការ​ជាមួយ​ សូ ដាវីន ​ដឹកនាំ​សម្ដែង MV​មួយ​ចំណង​ជើង​ថា​ “Falling in Love” ដោយ​ខ្លួន​ឯង​ផ្ទាល់​ ក្នុង​គោល​បំណង​បង្កើន​ចំណេះ​ដឹង​ និង​អ្វី​ដែល​ខ្លួន​ស្រលាញ់។

 

​យ៉ាង​ណាមិញ​ពិធីករ​រូប​នេះ​ ប្រាប់​ថា​បទ​ដែល​លោក​ដឹក​នាំ​សម្តែង​នេះ​ ធ្វើ​ឡើងមិន​ទាន់​ចូល​លក្ខណៈស្តង់ដា​នៅ​ឡើយទេ ព្រោះ​លោក​មិន​ទាន់​មានជំនាញ​ច្បាស់​ខាង​ផ្នែក​ដឹកនាំ​ MV ។​ ហើយ​អ្វី​គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ជួយ​ជ្រោម​ជ្រែង​ពី​មិត្ត​ភក្តិ​ទាំង​អស់ សូម្បី​តែ​ទី​តាំង​ និង​សម្ភារៈ​ក្នុង​ការ​ថតជាដើម។

 

យ៉ារ៉ូ សហការជាមួយ​ ដាវីន បង្កើត​ MV ដំបូង​ខ្លួន​ឯង​ឈុត​មួយ​ក្នុង​បទ “Falling in Love”

 

ស្នាដៃ​បទ​និពន្ធ​ថ្មី​នេះ​ សរសេរ​ដោយ​កញ្ញា សូ ដាវីន ដែល​ក្នុង​នោះ នាង​ប្រាប់​ថានិពន្ធ​ឡើង​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ​ តែ​ទើប​តែ​មាន​ឱកាស​ថត​ MV ​នា​ពេល​ថ្មី​ៗ​នេះ។

 

ចង់​ដឹង​ការ​ដឹកនាំ​ ក៏​ដូចជា​​ស្នាដៃ​បទ​ថ្មី​ពីរោះរបស់​ យ៉ារ៉ូ និង ដាវីន ពីរោះ​យ៉ាងណា​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​អត្ថបទ៖ ថា​ ម៉ាលីដា