ឈ្មោះ លី សុខងីម ម្ចាស់សណ្ឋាគារនិងភោជនីដ្ឋាន S N បឹងកំសាន្ត មេឆ្នោតល្បែងស៊ីសង បើកលេងយ៉ាងអាណាធិបតេយ្យ គ្មាននរណាហ៊ានប៉ះពាល់

ឈ្មោះ លី សុខងីម ម្ចាស់សណ្ឋាគារនិងភោជនីដ្ឋាន S N បឹងកំសាន្ត មេឆ្នោតល្បែងស៊ីសង បើកលេងយ៉ាងអាណាធិបតេយ្យ គ្មាននរណាហ៊ានប៉ះពាល់

ខេត្តរតនៈគីរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា មេបើកបនល្បែងមេឆ្នោតកត់កន្ទុយលេខ(ឆ្នោតយួន)ក្រុងបានលុងខេត្តរតនៈគីរីដែលមេឆ្នោតឈ្មោះ លី សុខងីម ជាថៅកែ សណ្ឋាគារ និងភោគជោនីដ្ឋាន S N បឹងកំសាន្ត អាងខ្នងថ្នាក់ខេត្ត បើកលេង និងពង្រាយកូនកញ្រ្ចែងព្រោងព្រាត ច្រើនឆ្នាំមកហើយ គ្មានឃើញសមត្ថកិច្ចប៉ូលីស និងសមត្តកិច្ចប៉េអឹមបង្ក្រាបម្តងណាឡើយ។ ដែលគេគិតថាមេបនល្បែងធំរូបនោះ ប្រហែលជាស្គាល់ចិត្តអស់លោក មេសមត្ថកិច្ចធំៗ ប្រចាំខេត្តរតនៈគីរី នោះអស់ទៅហើយ បានជាមកដល់ពេល នេះគឺមិនទាន់មាន សមត្ថកិច្ចណាចុះ ធ្វើការបង្ក្រាបនៅឡើយទេ។ធ្វើអោយប្រជាពលរដ្ធរស់នៅក្រុងបានលុង គិតថា ការអនុវត្តន៍ផ្សព្វផ្សាយភូមិ-ឃុំមានសុវត្តិភាពគឺ មិនមានទទួលបាន ជោគជ័យទេ ក្នុងករណី សមត្ថកិច្ចប៉ូលីស-ប៉េអឹម មិនបានបង្ក្រាបល្បែងស៊ីសងទាំងនោះ។

សេចក្តីរាយការណ៏ ពីក្រុងបានលុង បានអោយដឹងថា ឈ្មោះ លី សុខងីម មេឆ្នោត យួន (កន្ទុយលេខយួន )បើកលេង គឺមិនលោះថ្ងៃណាឡើយ ទាំងរដូវបុណ្យចូលឆ្នាំខ្មែរ ឬរដូវបុណ្យភ្ជំបិណ្ឌបើកលេងដោយមិនខ្លាចបាប ឬខ្លាចសមត្ថកិច្ចបង្ក្រាបសោះឡើយ មិនតែប៉ុណ្ណោះ បានពង្រាយកូនកញ្ជ្រែងតាមផ្ទះ នៅក្រុងបានលុង រហូតដល់ស្រុកអូរយ៉ាដាវ ស្រុកលំផាត់ ព្រមទាំងបើកជាចំហរលក់ និងទទួលកូនកញ្រ្ជែងពេញមុខតែម្តង បើកលេងយ៉ាងគគ្រឹកគគ្រេងទាំងនោះ មិនខ្វល់អំពីការ បង្ក្រាបពីសមត្តកិច្ច សោះឡើយ។ដែលគេគិតថា អាចជាត្រូវរ៉ូវគ្នា ទើបមេល្បែងបើកលេងជាចំហរ ដោយសុខស្រួលបែបនេះ។លើសពីនេះដោយសារភាពត្រូវរ៉ូវជាមួយបុគ្គលសមត្ថកិច្ចធ្វើអោយ មេបើកបនល្បែងមេឆ្នោតកត់កន្ទុយលេខ(ឆ្នោតយួន) នោះដឹងតែពីស៊ីមិនខ្វល់នឹង ការសង នៅពេលប្រជាពលរដ្ឋចាក់ត្រូវ ហើយនៅពេលគេ ប្តឹងទៅសមត្ថកិច្ចប៉ូលីស នោះមិនខ្វល់ការដោះស្រាយសោះឡើយ ។

ប្រជាពលរដ្ឋបានអំពាវនាវដល់ លោកស្នងការនគរបាល ខេត្តរតនៈគីរី ក៏ដូច ជា មេបញ្ជាការអាវុធហត្ថខេត្តខេត្តរតនៈគីរី ជួយមើលវង់ល្បែងកត់កន្ទុយលេខ (ឆ្នោត យួន) ដុះស្លែខាងលើនេះឡើងវិញផង ។ព្រោះវង់ល្បែងស៊ីសងទាំងនោះ មានដាក់ភ្នាល់ លុយកាក់ ដល់ទៅរាប់លានរៀលរាប់ពាន់ដុល្លា អ្នកខ្លះពេលឈ្នះ បានលុយសប្បាយរីកមុខដូចគ្រាប់ជី ប៉ុន្តែថ្ងៃខ្លះចាញ់ល្បែងយ៉ាងស្ពឹកមុខទៅវិញ រករឿងឈ្លោះវាយតប់ប្រពន្ធកូនបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះហើយខ្លះទៀតលក់គោក្របី យកទៅសងបំណុល ដោយសារតែវក់នឹងល្បែងស៊ីសង៕

ឈ្មោះ លី សុខងីម ម្ចាស់សណ្ឋាគារនិងភោជនីដ្ឋាន S N បឹងកំសាន្ត មេឆ្នោតល្បែងស៊ីសង បើកលេងយ៉ាងអាណាធិបតេយ្យ គ្មាននរណាហ៊ានប៉ះពាល់