ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់ យ៉ាង​អាណោចអាធ័ម​ ​

បន្ទាយមានជ័យ៖ វេលាមោង១០នាទីព្រឹកថ្ងៃទី១៧តុលាឆ្នាំ២០១៦ មានយុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចស្រះពីរត្រង់ផ្លូវជាតិលេខ៥៦កែងនឹងផ្លូវវិស្វកម្មបំបែកចូលភ្នំចង្គ្រានយក្សក្នុងភូមិសាស្រភូមិកសិណឃុំ-ស្រុកថ្មពួករវាងរថយន្តនិងម៉ូតូក្នុងដំណើច្រាសទិសគ្នា ។
ជនរងគ្រោះអ្នកបើកបរម៉ូតូម៉ាកវ៉េវក្រហម ខ្មៅ គ្មានស្លាកលេខ ឈ្មោះសុខ ខុនហៅដាអាយុ២៦ឆ្នាំរស់នៅភូមិ បន្ទាយឆ្មារត្បូងឃុំបន្ទាយឆ្មារបានស្លាប់ភ្លាមៗនឹងកន្លែង។ចំណែកអ្នកបើករថយន្តរត់គេចខ្លួន។ឯវត្ថុតាងកំលាំងជំនាញយកមករក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលស្រុក។ សូមបញ្ជាក់គ្រោះថ្នាក់នោះ គឺម៉ូតូជនរង គ្រោះបានបើកពីទិសជើងទៅត្បូងជើងហើយវ៉ាគោយន្តកន្ត្រៃ តែភ្លាត់ស្នៀតក៏ទាក់ដៃម៉ូតូនឹងរនាំងទ្រុងរ៉ឺម៉ក រួចខ្ទាតទៅទ្រូង ម្ខាងចូលរថយន្តបើកច្រាសទិស បង្កកិនពីលើបណ្តាលអោយស្លាប់ ៕

ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់ យ៉ាង​អាណោចអាធ័ម​ ​ ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់ យ៉ាង​អាណោចអាធ័ម​ ​