បុរស​ម្នាក់ រអិល​ជើង​ដួលសន្លប់ ខណៈ​ចូលរួម​គាំទ្រ​ការប្រកួត កម្ពុជា​-​ប្រ៊ុយណេ​ ​

ភ្នំពេញ៖ ប្រហែលមួយម៉ោងមុន ពេលការប្រកួតបាល់ទាត់ រវាងកម្ពុជា-ប្រ៊ុយណេ កាលពីថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៦ មានយុវជនម្នាក់ បានរអិលជើងដួលសន្លប់ នៅមុខច្រកជណ្តើរទី១ ខាងត្បូងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ហើយត្រូវបានកម្លាំង អាវុធហត្ថខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ ប្រចាំការ នៅទីនោះ ជួយធ្វើចលនាសង្គ្រោះបឋម រហូតបានដឹងខ្លួនវិញ ។
បើទោះបីមានភ្លៀងធ្លាក់ខ្លាំង នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងអំឡុងការប្រកួតបាល់ទាត់ រវាងក្រុមគោព្រៃកម្ពុជា និងក្រុមប្រ៊ុយណេ ក៏នៅតែមានអ្នកគាំទ្រ ទៅចូលរួមយ៉ាងច្រើនកុះករ ប៉ុន្តែក្នុងពេលទៅចូលរួមទស្សនានោះ ក៏មានអ្នក គាំទ្រកម្ពុជា១រូប បានរអិលជើងដួល ហើយបានបណ្ដាលឲ្យសន្លប់ នៅនឹងកន្លែង៕
បុរស​ម្នាក់ រអិល​ជើង​ដួលសន្លប់ ខណៈ​ចូលរួម​គាំទ្រ​ការប្រកួត កម្ពុជា​-​ប្រ៊ុយណេ​ ​ បុរស​ម្នាក់ រអិល​ជើង​ដួលសន្លប់ ខណៈ​ចូលរួម​គាំទ្រ​ការប្រកួត កម្ពុជា​-​ប្រ៊ុយណេ​ ​ បុរស​ម្នាក់ រអិល​ជើង​ដួលសន្លប់ ខណៈ​ចូលរួម​គាំទ្រ​ការប្រកួត កម្ពុជា​-​ប្រ៊ុយណេ​ ​