ស្រី​ស្អាត បន្លំ​លួច​ខ្សែដៃ​មាស​៥​ជី ម្ចាស់​ចាប់​ជាប់​ ​

ភ្នំពេញ ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។ ស្ត្រីជាជនសង្ស័យឈ្មោះ វ៉ែន សុភា អាយុ៣២ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់ផ្ទះជួលភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ។
ចំណែកអ្នកលក់មាសដែលត្រូវជនសង្ស័យបន្លំចូលលួច ឈ្មោះ រស់ សៀង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅកើត ហេតុខាងលើ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យបានចូល មកទិញមាសនៅផ្ទះជនរងគ្រោះ នៅផ្សារគីឡូម៉ែត្រលេខ៧។
ខណៈនោះជនសង្ស័យ ក៏បានយកខ្សែដៃមាសទម្ងន់៥ជី ចំនួន៤ខ្សែមើល ដោយសារតែម្ចាស់ភ្លេចខ្លួនកំពុង រវល់លក់ដូរឲ្យអ្នកផ្សេង ជនសង្ស័យក៏បានយកខ្សែដៃ១ខ្សែ ទម្ងន់៥ជីដាក់លាក់ទុកក្នុងដៃអាវវែងរួចហើយក៏ប្រាប់ម្ចាស់ថា សុំមើល និងទិញខ្សែដៃមាសទម្ងន់៣ជីមួយខ្សែ។
លុះនៅព្រឹកថ្ងៃទី១៨ ខែតុលា រំលងបាន៤ថ្ងៃ ជនសង្ស័យ ក៏បានធ្វើដំណើរមកដូរប្រាក់ចំនួន២៥ដុល្លារ ទំនងជា មកបន្លំលួចទៀត ក៏ត្រូវបានម្ចាស់ឃាត់ខ្លួនតែម្តង។ ជនសង្ស័យ បានសារភាពថា បានលួចពិតប្រាកដមែន ថែមទាំង ហៅប្តីដែលលែងលះគ្នា ឲ្យយកប្រាក់ចំនួន៧០០ដុល្លារមកសងគេវិញ។ ទោះបីជាយ៉ាង សមត្ថកិច្ចមិន បានដោះលែង នោះឡើយ ៕

ស្រី​ស្អាត បន្លំ​លួច​ខ្សែដៃ​មាស​៥​ជី ម្ចាស់​ចាប់​ជាប់​ ​