យុវជន​២​នាក់ ជា​អ្នក​ទាក់​ឆ្កែ ប៉ូលិស​ដេញចាប់បាន​ម្នាក់​ ​

ភ្នំពេញ ៖ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១២ រំលងអធ្រាត្រឈានចូល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនសង្ស័យជាអ្នកទាក់ឆ្កែដែលត្រូវសមត្ថកិច្ចដេញចាប់បានឈ្មោះ ចិន ចាន់ណារី អាយុ១៥ឆ្នាំ មុខរបរអ្នករើសអេតចាយ ស្នាក់នៅផ្ទះជួលគ្មានលេខក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ចំណែកបក្សពួកដែលរត់គេចខ្លួនមានឈ្មោះ អាយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
មុនពេលកើតហេតុកម្លាំងអន្តរាគន៍រាជធានីភ្នំពេញកំពុងតែល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួន ខណៈមកដល់ផ្លូវលំ ក្បែរ សាលាមតេយ្យស្ទឹងមានជ័យ ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1W-8650 កំពុងធ្វើសកម្មភាពលួចទាក់ឆ្កែបានសម្រេចហើយបម្រុងជិះយកទៅលក់នៅម្តុំវត្តពោធិ៍ញាណក៏ត្រូវសមត្ថកិច្ចជិះម៉ូតូដេញតាមរហូតដល់លើស្ពានអាកាសស្ទឹងមានជ័យទើបចាប់បានជនសង្ស័យជាអ្នកបើកម៉ូតូ និងម៉ូតូវីវ៉ា១គ្រឿង ចំណែកជនសង្ស័យ ជាអ្នកធ្វើសកម្មភាពទាក់ឆ្កែដែលអង្គុយខាងក្រោយបានរត់គេចខ្លួនបាត់ ៕
យុវជន​២​នាក់ ជា​អ្នក​ទាក់​ឆ្កែ ប៉ូលិស​ដេញចាប់បាន​ម្នាក់​ ​