ប្រទះឃើញ​សាកសព​ក្មេងប្រុស​ម្នាក់ នៅ​តំបន់​ទេសចរ​ទំនប់​ម្កាក់​ ​

សៀមមរាប៖ ហេតុការណ៍កើតឡើងថ្ងៃពី១៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៧ និង៥០នាទី នៅភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ជនរងគ្រោះនេះ មានឈ្មោះ វីត រ៉េត អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលស្រុក បានចុះទៅកន្លែង កើតហេតុ និងបានជួយ រកជនរងគ្រោះ តែរកមិនឃើញ អស់រយៈពេលមួយយប់ រហូតដល់វេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាល និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋ បានប្រើប្រាស់ ទូកបន្តរក ប្រទះឃើញ សាកសពអណ្ដែត នៅលើផ្ទៃទឹក។
បច្ចុប្បន្នសាកសព បន្ទាប់ពីសមត្ថកិច្ច នគរបាលធ្វើកំណត់ ហេតុរួចបានប្រគល់ ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យ តាមប្រពៃណី៕

ប្រទះឃើញ​សាកសព​ក្មេងប្រុស​ម្នាក់ នៅ​តំបន់​ទេសចរ​ទំនប់​ម្កាក់​ ​ ប្រទះឃើញ​សាកសព​ក្មេងប្រុស​ម្នាក់ នៅ​តំបន់​ទេសចរ​ទំនប់​ម្កាក់​ ​