អាថ៌កំបាំង​នៃ​ពីរ៉ាមីត​អេហ្ស៊ីប ត្រូវ​បាន​បកស្រាយ​ដោយ​ការ​ស្កេន​ឡាស៊ែរ 3D

អាថ៌កំបាំងមួយភាគនៃពីរ៉ាមីតអេហ្ស៊ីប ត្រូវបានបកស្រាយដោយការប្រើបច្ចេកវិទ្យា Cosmic ray រូបភាពថតដោយយន្តហោះ Drone និងការប្រើប្រព័ន្ធឡាស៊ែរ 3D ស្កេនពីរ៉ាមីតទាំងមូលតែម្ដង ដោយវាបង្ហាញឲ្យឃើញថា មានបន្ទប់សម្ងាត់២ ក្នុងពីរ៉ាមីតអេហ្ស៊ីប ឬគេហៅជាភាសាអង់គ្លេសថា Egypt’s Great Pyramid of Giza
អាថ៌កំបាំង​នៃ​ពីរ៉ាមីត​អេហ្ស៊ីប ត្រូវ​បាន​បកស្រាយ​ដោយ​ការ​ស្កេន​ឡាស៊ែរ 3D

>ក្រសួងវត្ថុបុរាណក៏បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ដែរថា គេបានរកឃើញបន្ទប់សម្ងាត់២ ក្នុងសំណង់ដែលមានអាយុកាល៤៥០០ឆ្នាំនេះ ។ គម្រោងស្រាវជ្រាវដែលនឹងមិនបង្កឲ្យមានផលប៉ះពាល់ដល់សំណង់អច្ឆរិយនេះ ត្រូវបានចាប់ផ្ដើមឡើងតាំងពីខែតុលាឆ្នាំមុនមកម្ល៉េះ តែមកទល់ពេលនេះ វាស្ថិតក្នុងដំណាក់កាលចុងក្រោយនៃគម្រោងហើយ ដោយវាក៏មានការស្រាវជ្រាវពី Bent Pyramid នៃតំបន់ Dahshur ផងដែរ ។

អាថ៌កំបាំង​នៃ​ពីរ៉ាមីត​អេហ្ស៊ីប ត្រូវ​បាន​បកស្រាយ​ដោយ​ការ​ស្កេន​ឡាស៊ែរ 3D
ការស្កេនតួពីរ៉ាមីតទាំងស្រុងនេះ ធ្វើឲ្យគេរកឃើញផ្លូវសម្ងាត់មួយយ៉ាងតិច នៅក្រោយ North Face ចូលទៅកាន់ Great Pyramid ហើយពិធីស្កេននេះ មានលក្ខណៈស្រដៀងគ្នានឹងការថត X-ray ចំពោះខ្លួនមនុស្សដែរ ដោយការស្កេនពីរ៉ាមីតនោះ គឺអាចឲ្យវាថតចូលទៅជម្រៅរាប់រយម៉ែត្រនៃថ្ម ហើយចាប់យករូបភាពខាងក្នុងបាន ។
សូមបញ្ជាក់ថា ពីរ៉ាមីតទាំង៣នៃ Great Pyramid of Giza គឺសង់ឡើងដោយស្ដេច Khufu ក្នុងគោលបំណងធ្វើជាផ្នូររបស់ស្ដេចផារ៉ាអុង (ប្រើសំដៅលើស្ដេចនៃអេហ្ស៊ីបក្នុងសម័យបុរាណ) ។ ទោះជាយ៉ាងនេះក្ដី ព័ត៌មានលម្អិតស្ដីពីបន្ទាប់សម្ងាត់ទាំង២នោះ មិនត្រូវបានគេបង្ហើបឲ្យដឹងទេ តែក្រុមអ្នកស្រាវជ្រាវនិយាយថា គេនឹងធ្វើការស្រាវជ្រាវបន្ថែមនៃសំណង់កម្ពស់ជាង១៤៦ម៉ែត្រនេះ ៕
ប្រភព ៖ kqube
Loading...

  • អាថ៌កំបាំង​នៃ​ពីរ៉ាមីត​អេហ្ស៊ីប ត្រូវ​បាន​បកស្រាយ​ដោយ​ការ​ស្កេន​ឡាស៊ែរ 3D已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:ជីវិតនិងសង្គម
Tags: