Pepe ៖ ខ្ញុំ​ចង់​ចូល​និវត្តន៍​នៅ​ Real Madrid

យើងឃើញថាកាលពីយប់មិញក្លឹប Real Madrid បានយកឈ្នះ៥ទល់នឹង១លើក្លឹប Legia Warsaw ក្នុងការប្រកួត UEFA Champion League ។ ក្រោយការប្រកួតបញ្ចប់ក្នុងបទសម្ភាសន៍មួយជាមួយអ្នកកាសែតខ្សែការពារចាស់វស្សាមួយរូបរបស់ Real Madrid គឺកីឡាករ Pepe បានលើកឡើងថាខ្លួនមានបំណងចង់ចូលនិវត្តន៍ជាមួយក្លឹបនៅអេស្ប៉ាញនេះ ។

Pepe ៖ ខ្ញុំ​ចង់​ចូល​និវត្តន៍​នៅ​ Real Madrid

ដោយ Pepe បាននិយាយថា « Real Madrid គឺក្លឹបមួយដែលខ្ញុំស្រលាញ់ហើយក្លឹបនេះគឺច្រៀបបានដូចជាផ្ទះរបស់ខ្ញុំអញ្ចឹង ហើយខ្ញុំពិតចង់បន្តជួយក្លឹបនេះក្នុងការប្រជែងពានរង្វាន់បន្តទៀត » ។

Pepe បន្តថា « តែយ៉ាងណាកុងត្រាចាស់របស់ខ្ញុំជាមួយក្លឹបជិតអស់ទៅហើយដូចនេះខ្ញុំកំពុងពិភាក្សាកុងត្រាថ្មីបន្ថែមជាមួយក្លឹប យ៉ាងណាខ្ញុំរំពឹងថាខ្ញុំនឹងអាចបន្តកុងត្រាបានយូរទៀតជាមួយ Real Madrid ហើយបើអាចខ្ញុំចង់ចូលនិវត្តន៍ជាមួយក្លឹបនេះតែម្ដង » ។

Pepe ៖ ខ្ញុំ​ចង់​ចូល​និវត្តន៍​នៅ​ Real Madrid

គួររំលឹកថាគិតមកដល់ពេលនេះកីឡាករ Pepe បានស្នាក់នៅជាមួយ Real Madrid ប្រមាណជា១០ឆ្នាំទៅហើយដោយគេបានបង្ហាញខ្លួនប្រមាណជា៣២១ប្រកួត ខណៈគេបានរួមចំណែកជាមួយក្លឹបមួយនេះឈ្នះពានរង្វាន់ទាំងអស់ចំនួន១០ ផងដែរ ។

  • Pepe ៖ ខ្ញុំ​ចង់​ចូល​និវត្តន៍​នៅ​ Real Madrid已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:កីឡា
Tags: