ស្ងាត់ៗ សុវត្ថិឌី ធារីកា ក្លាយជាអ្នកលក់ម្ជូរ !

6 Videos


រហូតមកដល់ពេលនេះ អតីតបេក្ខនារីប្រលងចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol សុវត្ថិឌី ធារីកា ហាក់មិនទាន់មានឱកាសរកបានទ្រនំដូចមិត្តភក្តិនៅឡើយទេ ។ ថ្មីៗនេះ សុវត្តិឌី ធារីកា ក៏បានបន្ថែមអាជីពថ្មី ជាអ្នកលក់ម្ជូរនៅតាមអនឡាញផងដែរ។អាជីពមួយនេះកំពុងទទួលបានការគាំទ្រ ច្រើនពីសំណាក់មហាជន ។

ស្ងាត់ៗ សុវត្ថិឌី ធារីកា ក្លាយជាអ្នកលក់ម្ជូរ !

ក្រៅពីលក់សម្លៀកបំពាក់និងផលិតផលរក្សាសម្រស់ ការលក់ម្ជូរកំពុងពេញនិយមពីសំណាក់តារា មួយចំនួន ដែលមានដូចជា វីជេរតនា លោក ជា វណ្ណារិទ្ធ លោក អាន វិសាល និងតារាចម្រៀងមុខក្មេង សំលេងចាស់ ណុប បាយ៉ារិទ្ធ ជាដើម ។ កាលពីពេលថ្មីៗនេះ គេបានឃើញ សុវត្តិឌី ធារីកា ក៏បានចាប់យករបររលក់ម្ជូរនេះដែរ ដែលពេលនេះកំពុងទទួលបានការចាប់អារម្មណ៍និងគាំទ្រពីសំណាក់អតិថិជន ។

ស្ងាត់ៗ សុវត្ថិឌី ធារីកា ក្លាយជាអ្នកលក់ម្ជូរ !

អ្វីដែលគួរអោយកត់សំគាល់រហូតមកដល់ពេលនេះ គេមិនទាន់ឃើញ សុវត្ថិឌី ធារីកា រកបានផលិតកម្មជ្រកនៅឡើយទេ ។ កន្លងមកមិត្ត ភក្តិដែលចូលប្រលងដំណាលនាងសុទ្ធតែមានបទចម្រៀងផ្ទាល់ខ្លួននៅក្នុងផលិតកម្មហង្សមាស ស្ទើរគ្រប់ គ្នា ។

ស្ងាត់ៗ សុវត្ថិឌី ធារីកា ក្លាយជាអ្នកលក់ម្ជូរ !

សុវត្ថិឌី ធារីកា មានសម្លេងពិរោះគ្រាន់បើ។ក្នុងនោះក៏មានការនិយាយថា ប្រសិនបើនាងមានបទ ចម្រៀងផ្ទាល់ខ្លួន នាងនឹងកាន់តែមានឈ្មោះបោះសម្លេងជាមិនខាន។ទោះបីជាមិនទាន់មានផលិតកម្មក៏ពិតមែន តែ ជារឿយៗ សុវត្ថិឌី ធារីកា តែងតែបង្ហាញមុខនៅតាមកម្មវិធីប្រគុំតន្ត្រី របស់ស្ថានីយទូរទស្សន៍ នានាផងដែរ ៕ ចេនី

ស្ងាត់ៗ សុវត្ថិឌី ធារីកា ក្លាយជាអ្នកលក់ម្ជូរ !ស្ងាត់ៗ សុវត្ថិឌី ធារីកា ក្លាយជាអ្នកលក់ម្ជូរ !ស្ងាត់ៗ សុវត្ថិឌី ធារីកា ក្លាយជាអ្នកលក់ម្ជូរ !ស្ងាត់ៗ សុវត្ថិឌី ធារីកា ក្លាយជាអ្នកលក់ម្ជូរ !