មុន​នេះ​បន្តិច សីប៉ាក់តាក្រ​កម្ពុជា​ ឈ្នះ​មេដាយ​ប្រាក់​​​ពិភព​លោក ​នៅ​​ថៃ​

ក្រុម​សីប៉ាក់តា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ផ្នែក​បុរស​ឈ្នះ​បាន​មេដាយ​​ប្រាក់​​កម្រិត​ B ពិភព​លោក​ បន្ទាប់​ពី​បាន​ចាញ់​​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់​ដោយ​លទ្ធផល​​២-១​ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សីប៉ាក់តាក្រ​ស្តេច​ថៃ​​ពិភព​លោក​លើក​ទី​៣១ (The 31st KING’S CUP SEPAKTAKRAW WORLD CHAMPIONSHIP)​នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ។

 

មុន​នេះ​បន្តិច សីប៉ាក់តាក្រ​កម្ពុជា​ ឈ្នះ​មេដាយ​ប្រាក់​​​ពិភព​លោក ​នៅ​​ថៃ​

 

សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​​មុន​នេះ​បន្តិ​ដែល​កីឡាករ រៀម សុភិរម្យ​បាន​បង្ហាញ​ថា ការ​ប្រកួត​នៅ​សិត​ទី​១ កម្ពុជា​បាន​ចាញ់​អ៊ីរ៉ង់​ដាច់​ឆ្ងាយ ១៥-២១ ប៉ុន្តែ​​នៅ​សិត​ទី​២ កម្ពុជា​បាន​​យក​ឈ្នះ​អ៊ីរ៉ង់​វិញ​ដោយ​លទ្ធផល ២១-១៩ ខណៈ​សិត​ទី​៣ ​ កម្ពុជា​​ចាញ់​អ៊ីរ៉ង់​១៥-២១ ។ ​សរុប​លទ្ធផល​រួម កម្ពុជា ចាញ់​ ​អ៊ីរ៉ង់ ២​សិត​ទល់​១​សិត​​ដើម្បី​ទទួល​បាន​មេដាយ​​ប្រាក់។

 

ការ​ប្រកួត​ពាន​រង្វាន់ជើង​ឯក​សីប៉ាក់តាក្រ​​ស្តេច​​ថៃ​កម្រិត​ពិភព​លោក The 31st KING’S CUP SEPAKTAKRAW WORLD CHAMPIONSHIP នេះ​មាន​ប្រទេស​ចូល​រួម​ចំនួន​៣៤​ និង​ត្រូវ​បាន​បែង​ចែក​ជា​២​កម្រិត​គឺ A និង B។ ក្រុម​សីប៉ាក់តាក្រ​កម្ពុជា​នៅ​មាន​ការ​ប្រកួត​ជា​ក្រុម​បុរស-នារី​បន្ត​ទៀត៕

 

អត្ថបទ៖ ជាន ចាន់រ៉ា
រូបថត៖ រៀម សុភិរម្យ​