ពាណិជ្ជកម្ម​ឥណ្ឌូ​ណេ​ស៊ី​បាន​កើនឡើង​ក្នុង​ខែកញ្ញា ខណៈ​ការ​នាំ​ចេញ​ធ្លាក់​ចុះ

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ដំណើរការ​ពាណិជ្ជកម្ម​របស់​ឥណ្ឌូ​ណេ​ស៊ី​បាន​បង្ហាញ​ពី​អតិរេក​ខ្ពស់​នៅ​ក្នុង​ខែកញ្ញា ជាមួយនឹង​ការ​នាំ​ចេញ​បន្ត​ធ្លាក់​ចុះ ។

ការិយាល័យ​ស្ថិតិ​ជាតិ​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មាន​អតិរេក​ពាណិជ្ជកម្ម​ចំនួន​១,២១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ខែកញ្ញា ដោយ​កើនឡើង​ពី​ទឹកប្រាក់​ចំនួន​៣៦០​លាន​ដុល្លារ​កាលពី​ខែសីហា ។

ប្រធាន​ការិយាល័យ​ស្ថិតិ​ជាតិ លោក Suhariyanto បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​ថា ការ​នាំ​ចេញ​របស់​ឥណ្ឌូ​ណេ​ស៊ី​បាន​បន្ត​ថយ​ចុះ​នៅ​ខែកញ្ញា ដោយ​បាន​ធ្លាក់​ចុះ​០,៥៩% ដល់​១២,៥១%​ពី​មួយ​ឆ្នាំ​មុន ។ លោក​និយាយ​ថា ៖ « រីឯ​ការ​នាំ​ចូល​បាន​ធ្លាក់​ចុះ​២,២៦% ឬ​ស្មើនឹង​១១,៣០​ប៊ី​លាន​ដុល្លារ​ក្នុង​ខែកញ្ញា បើ​ធៀប​នឹង​ឆ្នាំ​មុន » ។

លោក Suhariyanto បន្ត​ថា ក្នុង​រយៈពេល​៩​ខែ​ដំបូង ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​៩,៤% ឬ​ស្មើនឹង​១១៥,២១​ប៊ី​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​ធ្លាក់​ចុះ​៨,៦% ឬ​ស្មើនឹង​១០៧,៩៩​ប៊ី​លាន​ដុល្លារ ដោយ​បង្កើត​បាន​ទឹកប្រាក់​ចំនួន​៧,២២​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​នេះ ។

ប្រាក់​រូ​ពៀរ​បស់​ឥណ្ឌូ​ណេ​ស៊ី​មាន​តម្លៃ​ខ្ពស់​ជាង​៦%​នៅ​ឆ្នាំ​នេះ ចំណែក​អត្រា​ប្តូរ​ប្រាក់​បរទេស​របស់​ធនាគារកណ្តាល​បាន​កើនឡើង​៩.៧៤០​ប៊ី​លាន​ដុល្លារ ឬ​ស្មើនឹង​១១៥.៦៧១​ប៊ី​លាន​ដុល្លារ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ធនាគារកណ្តាល ។

ផលិតផល​នាំ​ចេញ​ភាគច្រើន​របស់​ឥណ្ឌូ​ណេ​ស៊ី គឺ​មាន​តម្លៃ ខណៈ​តម្រូវការ​ធ្លាក់​ចុះ​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង និង​ការ​ធ្លាក់​ចុះ​កំណើនសេដ្ឋកិច្ច​សកល ។

ឥណ្ឌូ​ណេ​ស៊ី ជា​ប្រទេស​នាំ​ចេញ​ប្រេងដូង​ឆៅ និង​ធ្យូងថ្ម​ធំ​ជាងគេ​បំផុត ខណៈ​បាន​នាំ​ចេញ​កៅស៊ូ និង​កា​កាវ​ធំ​ជាងគេ​ទី​៣ និង​ជា​តំបន់​អណ្តូងរ៉ែ​ទង់ដែង​ធំ​ជាងគេ​ទី​២ លើ​ពិភពលោក​ផង​ដែរ ។

សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ពី​៥,១% ទៅ​៥,២%​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ ៕