ទម្លាប់​ដ៏មាន​ប្រសិទ្ធភាព​ ទាំង​៨​ដែល​ជួយ​លោក​ Bill​ ​Gates​ ឲ្យ​មាន​បំផុត​លើ​ផែន​ដី

ទម្លាប់​ដ៏មាន​ប្រសិទ្ធភាព​ ទាំង​៨​ដែល​ជួយ​លោក​ Bill​ ​Gates​ ឲ្យ​មាន​បំផុត​លើ​ផែន​ដី

តើលោក Bill Gates ក្លាយជាបុរសមានជាងគេលើផែនដីដោយ មានទ្រព្យប្រមាណ៨០ពាន់លាន ដុល្លារបានដោយរបៀបណា? នៅចំកន្លែងត្រូវជាមួយនឹងផលិតផលត្រូវចំយុគនៃកំណើតកុំព្យូទ័រផង នោះគឺជាធាតុផ្សំយ៉ាងសំខាន់។ ប៉ុន្តែមានមធ្យោបាយឆ្លាតវៃ និងទម្លាប់ជីវិតរបស់លោកមួយចំនួនដែលគេអាចរៀនសូត្រតាមបាន ដើម្បីក្លាយជាអ្នកមានទ្រព្យ។

គេហទំព័រហិរញ្ញវត្ថុផ្ទាល់ខ្លួន GOBankingRates ថ្មីៗនេះបានចុះផ្សាយពីទម្លាប់ និងបទពិសោធន៍ដែលធ្វើអោយលោក Gates ជោគជ័យ និងកសាងសំណាងរបស់លោក។ យើងមើលទាំងអស់គ្នាតើទម្លាប់ណាខ្លះដែលយើងកំពុងតែធ្វើដែរ?

១.លោកតែងតែរៀនសូត្រ៖លោក Gates ល្បីឈ្មោះដោយសារបោះបង់ការសិក្សានៅសាកលវិទ្យាល័យ Harvard ប៉ុន្តែហេតុផលតែមួយគត់នៃការបោះបង់នេះគឺដោយសារលោក និង Paul Allen មានឱកាសចាប់ផ្ដើមក្រុមហ៊ុន Software ផ្ទាល់ខ្លួន។ តាមពិតលោក Gates ស្រលាញ់ការសិក្សា ហើយឧស្សាហ៍ចូលអង្គុយក្នុងថ្នាក់ដែលលោកមិនបានចុះឈ្មោះ។ នោះជារឿងដែលលោកមានទម្លាប់ដូចនឹងលោក Steve Jobs ដែលជាប់គាំង គេងនៅលើកម្រាលឥដ្ឋ ក្រោយមកបោះបង់ Reed College  ដូច្នោះហើយលោកអាចចូលរៀនថ្នាក់ដែលធ្វើអោយលោកចាប់អារម្មណ៍បាន ។

២.លោកអានរឿងគ្រប់ប្រភេទ៖លោកចូលចិត្តអានសៀវភៅគ្រប់ប្រភេទ ហើយលោកក៏ធ្លាប់បានបញ្ចេញឈ្មោះសៀវភៅដែលលោកចូលចិត្តអានបំផុត ប្រចាំឆ្នាំផងដែរ។ ការដែលលោកចូលចិត្តអានពេក ក្នុងគ្រួសារលោកធ្លាប់បានបង្កើតវិន័យមួយគឺ ហាមអានពេលទទួលទានអាហារពេលល្ងាចជុំគ្រួសារ។

៣.លោកផ្ដល់កិត្តិយសដល់អ្នកដទៃ៖ពេលត្រូវបានគេសួរក្នុងកិច្ចសម្ភាសន៍អោយរាប់ឈ្មោះការសម្រេច ចិត្តលើពាណិជ្ជកម្មល្អបំផុតដែលលោកបានធ្វើ លោក Gates ឆ្លើយថា “ខ្ញុំអាចនិយាយបានថា ការសម្រេចចិត្តលើពាណិជ្ជកម្មដ៏ល្អបំផុតរបស់ខ្ញុំគឺមានការ ពាក់ព័ន្ធពីមនុស្សច្រើនណាស់”។ បើទោះជាអ្នកទាំងពីរមានទំនាក់ទំនងដ៏សាំញ៉ាំ លោក Gates បាននិយាយថា ការជ្រើសរើស Paul Allen ជាដៃគូពាណិជ្ជកម្មគឺជារឿងដែលសំខាន់បំផុតនៅពីក្រោយជោគជ័យទាំង ឡាយ។

៤.លោកទុកចិត្តលើការវិនិច្ឆយរបស់លោក៖អ្នកអាចនឹងមានការងារល្អ ប្រសិនបើអ្នកតែងតែស្ដាប់គំនិត និងការព្យាករណ៍របស់អ្នកដទៃ។ ប៉ុន្តែដើម្បីមានអាជីពមួយដ៏អស្ចារ្យដូចជា Gates និង Jobs អ្នកត្រូវតែស្ដាប់ខ្លួនអ្នកមុនគេ សូម្បីតែពិភពលោកទាំងមូលថាអ្នកខុសក៏ដោយ។ នោះគឺជាអ្វីដែលបានកើតឡើងពេលដែល Gates និង Allen ដំណើរការក្រុមហ៊ុន Microsoft។ នៅក្នុងសុន្ទរកថាមួយលោក Gates បាននិយាយថា ក្រុមហ៊ុនពេលនោះផ្អែកលើ “គំនិតដ៏ចម្លែកដែលគ្មាននរណាឯកភាព ដែលថា Chips កុំព្យូទ័រនឹងមាននៅលើគ្រប់តុធ្វើការ និងនៅក្នុងគ្រប់ផ្ទះ”។ មនុស្សគ្រប់គ្នាពេលនោះយល់ថាអ្នកទាំងពីរខុស ប៉ុន្តែពួកគេនៅតែចាប់ផ្ដើមដំណើរការក្រុមហ៊ុន និងបានបង្កើតប្រវត្តិសាស្ត្រ។

៥.លោកមានគំនិតបុរាណជាមួយនឹងលុយ៖“ខ្ញុំចង់មានលុយគ្រប់គ្រាន់នៅក្នុងធនាគារសម្រាប់ការចំណាយពេញ មួយឆ្នាំ បើទោះជាយើងគ្មានចំណូលអ្វីសោះក៏ដោយ ហើយខ្ញុំធ្វើរឿងនោះបានស្ទើរតែគ្រប់ពេល។ ពេលនេះយើងមានលុយស្ទើរតែ១០ពាន់លានដុល្លារ គឺពិតជាច្រើនគ្រប់គ្រាន់សម្រាប់ការចំណាយនៅឆ្នាំក្រោយ”។ លោកនិយាយនៅក្នុងបទសម្ភាសន៍កាលពីឆ្នាំ១៩៩៨។

៦.លោករៀនពីកំហុសរបស់លោក៖នៅក្នុងបទសម្ភាសន៍ឆ្នាំ២០០៨ លោក Gates បាននិយាយពីជោគជ័យរបស់ Microsoft ខ្លះដែលបានមកពីលទ្ធភាពនៃការកត់សម្គាល់ឃើញពីកំហុសក្នុងការ ដឹកនាំរបស់លោក។ “អូ! ធ្វើបែបនេះមិនដំណើការ ហើយយើងសាកតាមវិធីផ្សេង”។ តាមពិតលោកបានធ្វើអោយមានកំហុសជាច្រើននៅក្នុងរយៈពេលច្រើនឆ្នាំ មកនេះហើយលោករៀនពីកំហុសទាំងនោះ។ អ្នកនៅឆ្នាំ Windows Vista បានទេ?

៧.លោកគេងច្រើន៖យើងសុទ្ធតែដឹងថា ការគេងមានប្រយោជន៍យ៉ាងណា។ ជំនួសអោយការនិយាយពីការធ្វើការយប់ជ្រៅយ៉ាងណា Gates តែងតែគេងអោយគ្រប់៧ម៉ោងក្នុងមួយយប់ ព្រោះលោកនិយាយថា ប្រសិនបើមិនគេងអោយគ្រប់ទេលោកនឹងគ្មានគំនិតច្នៃប្រឌិតឡើយ។

៨.លោកពិតជាផ្ដោតការយកចិត្តទុកដាក់លើអ្វីដែលលោកកំពុងធ្វើ៖មនុស្សជាច្រើនងាយនឹងច្រឡំបល់ ឬវង្វេងនឹងការងារច្រើន។ លោក Gates មិនត្រឹមតែប្រឹងប្រែងនឹងការងារដ៏ច្រើនសម្បើមទេ លោកថែមទាំងផ្ដោតការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់លើការងារដ៏ច្រើន ទាំងនោះ។ ការងារច្រើនយ៉ាងនោះហើយ ប៉ុន្តែដោយសារការផ្ដោតការយកចិត្តទុកដាក់ លោកត្រូវបានគេដឹងថា ពេលដែលលោកលង់លក់ខណៈកំពុងសរសេរកូដ លោកភ្ញាក់ឡើងវិញគឺអាចចាប់ផ្ដើមចំកន្លែងដែលលោកបានឈប់៕

ប្រភព ៖ thephnompenhtimes

Loading...

  • ទម្លាប់​ដ៏មាន​ប្រសិទ្ធភាព​ ទាំង​៨​ដែល​ជួយ​លោក​ Bill​ ​Gates​ ឲ្យ​មាន​បំផុត​លើ​ផែន​ដី已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:ជីវិតនិងសង្គម
Tags: