កត្តា​ដែល​ធ្វើ​ឱ្យ​ជំនួញ​របស់​អ្នក​បាត់បង់​ឱកាស

ការ​ចាប់ផ្តើម​ធ្វើ​ជំនួញ ពេល​ខ្លះ​ធ្វើ​ឱ្យ​អ្នក​បាត់បង់​ឱកាស​ដ៏​ល្អ ។ ការ​ចាប់ផ្តើម​ជំនួញ​មាន​២​ប្រភេទ​គឺ ការ​បង្កើត​ឱកាស និង​ការ​បាត់បង់​ឱកាស ។ ក្នុង​នាម​ជា​អ្នកជំនួញ អ្នក​ត្រូវ​ព្រម​ទទួលយក​នូវ​អ្វី​ថ្មី ត្រៀម​រៀនសូត្រ និង​អភិវឌ្ឍន៍​ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​បង្កើត​ឱកាសល្អ​ក្នុង​ការ​ចាប់ផ្តើម​មុខ​ជំនួញ​ថ្មី​នេះ ។

អ្នកជំនួញ​ថ្មី​គ្រប់​រូប​ចង់​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចាប់ផ្តើម​មុខ​ជំនួញ និង​អាច​ឆ្លង​ផុត​ភាព​បរាជ័យ ។ នេះ​ចាត់​ទុក​ថា ជា​ការ​ជ្រើសរើស​ដើម្បី​ក្លាយជា​អ្នកជំនួញ​ថ្មី​បែប​បង្កើត​ឱកាស ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ការ​ចាប់ផ្តើម​ជំនួញ​របស់​អ្នក​មិន​ទទួល​បាន​ឱកាស​ដ៏​ល្អ​ទេ​នោះ ដូច្នេះ អ្នក​អាច​ជ្រើសរើស​ផ្លូវ​ដើរ​បែប​ណា វា​អាស្រ័យ​នៅ​លើ​អ្នក​ផ្ទាល់ ។ ខាងក្រោម​នេះ ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ជំនួញ​របស់​អ្នក​បាត់បង់​ឱកាស ៖

១-​ខ្លាច​ការ​ផ្លាស់​ប្តូរ ៖
នៅ​លើ​លោក​នេះ​មានការ​ផ្លាស់​ប្តូរ​ជា​បន្តបន្ទាប់ ដូច​គ្នា​នឹង​ពិភព​ជំនួញ​ដែរ គឺ​ត្រូវ​មានការ​ដោះស្រាយ​ឱ្យ​សម​ស្រប​តាម​តម្រូវការ​របស់​ក្រុម​អតិថិជន​គោលដៅ ។

ការ​ផ្លាស់​ប្តូរ​ចាត់ទុកជា​ផ្លូវ​មួយទៀត​ក្នុង​ការ​បង្កើត​ឱកាស​សម្រាប់​ចាប់ផ្តើម ។ បើ​ការ​ផ្លាស់​ប្តូរ​លើសលស់ ឬ​លឿន​ហួសហេតុ​ពេក វា​នឹង​ប៉ះពាល់​ដល់​ឱកាស​ដែល​នឹង​ទទួល​បាន ។ អ្នក​ប្រកប​ជំនួញ​ថ្មី​ដែល​មិន​នៅ​ស្ងៀម ដោយ​ការ​បង្កើត​ទំនិញ និង​សេវាកម្ម​ជា​បន្តបន្ទាប់ ត្រូវ​នឹក​ដល់​ការ​ផ្លាស់​ប្តូរ​ដែល​ល្អ​សម្រាប់​អភិវឌ្ឍន៍ និង​មាន​ផលប្រយោជន៍​ដល់​ជំនួញ​ផង​ដែរ ។

២-​ព្យាយាម​ធ្វើ និង​ឆាប់រហ័ស​ខ្លាំង​ពេក ៖
កំហុសឆ្គង​មួយទៀត ដែល​ធ្វើ​ឱ្យ​អ្នក​បាត់បង់​ឱកាស​ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ​នោះ គឺ​ការ​វិនិយោគទុន​ប្រើ​ពេល​ច្រើន​ពេក រហូត​ដល់​លើស​ពី​ភាព​ចាំបាច់ ធ្វើ​ឱ្យ​អ្នក​ត្រូវ​បាត់​បង់លុយ​ក្នុង​ការ​ចាប់ផ្តើម​ជំនួញ ។

អ្នក​ប្រកប​ជំនួញ​ត្រូវ​តែ​វិភាគ​រក​យុទ្ធសាស្ត្រ​ទីផ្សារ​ដែល​សម​ស្រប​ជាមួយ​ក្រុម​អតិថិជន​គោលដៅ ដើម្បី​អាច​ធ្វើ​ផែនការ​វិនិយោគទុន​យ៉ាង​សម​ស្រប ក៏​ដូច​ជា​ផ្នែក​ទំនាក់ទំនង ឃោសនា​ពី​អាជីវកម្ម​តាម​អន​ឡាញ​ដើម្បី​បង្ហាញ​ផលិតផល និង​សេវាកម្ម ។ បើ​ការ​បណ្តាក់ទុន​នោះ​សម​ស្រប អ្នក​នឹង​ទទួល​បាន​ឱកាស​គ្រប់គ្រាន់​ក្នុង​ការ​ចាប់ផ្តើម​មុខ​ជំនួញ​ឱ្យ​ចំ​ក្រុម​គោលដៅ មិន​ខាត​ពេលវេលា និង​ប្រាក់ ។

៣-​ធ្លាប់​ជជែក​ជាមួយ​អតិថិជន ប៉ុន្តែ​មិន​បាន​នៅ​ជាមួយ​ពួក​គេ ៖
អ្នក​អាច​ជា​ចំណែក​មួយ​ក្នុង​ការ​បង្កើត​ឱកាស​រវាង​អតិថិជន​ជាមួយ​អាជីវកម្ម​ឱ្យ​បាន​ច្រើន​ជាង​នេះ ។ អ្នក​អាច​ចាប់ផ្តើម​រឿង​ទាំង​អស់នេះ​បាន ជាមួយនឹង​ជំនួញ​របស់​អ្នក ។
អ្នក​អាច​ភ្ជាប់​ទំនាក់ទំនង​ល្អ​ឥត​ខ្ចោះ និង​បទ​ពិសោធន៍​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាមួយ​អតិថិជន​ដោយ​វិធី​ជា​ច្រើន​យ៉ាង ព្រោះ​បច្ចុប្បន្ន មាន​ផ្នែក​ទីផ្សារ​ច្រើន​ដែល​អាច​បង្ក​ភាព​ងាយស្រួល​ដល់​ដំណើរការ​ជំនួញ ដូច​ជា ការ​បញ្ជូន​ព័ត៌មាន​ដ៏​សម្បូរ​បែប ដែល​ជា​ការ​បំផុសគំនិត​វិជ្ជមាន និង​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​យ៉ាង​រលូន ។ ផ្នែក​ទីផ្សារ​មិនមែន​គ្រាន់តែ​សម្រាប់​លក់ទំនិញ និង​សេវាកម្ម​ប៉ុណ្ណោះ​ទេ តែ​អ្នក​អាច​បង្កើត​ភាព​ចាប់អារម្មណ៍ និង​ការ​ជឿជាក់​ផង​ដែរ ។

៤-​មិន​ចាប់អារម្មណ៍​ពី​តួលេខ ៖
ការ​វិភាគ​ព័ត៌មាន​អំពី​ទីផ្សារ​ចាត់​ទុក​ថា ជា​យុទ្ធសាស្ត្រ​តែ​មួយ​នៃ​ការ​កំណត់​ផែនការ​ទីផ្សារ​។ បើ​អ្នក​ប្រើប្រាស់​ព័ត៌មាន និង​តួលេខ​ដែល​មាន​សម្រាប់​ធ្វើ​ផែនការ​ចាប់ផ្តើម​មុខ​ជំនួញ​ថ្មី វា​នឹង​ជួយ​ឱ្យ​អ្នក​អាច​រៀនសូត្រ និង​ហ្វឹកហាត់​ជំនាញ​ដែល​មាន​មក​បង្កើត​ឱកាស ដោយ​ជួយ​សន្សំ​សំចៃ​ពេលវេលា និង​ប្រាក់​បាន​យ៉ាងច្រើន ។

៥-​មិន​ផ្សព្វផ្សាយ​ឱ្យ​ទូលាយ ៖
ការ​ធ្វើ​ទីផ្សារ​អន​ឡាញ គឺជា​ការ​លក់​នៅ​ក្នុង​បណ្តាញ​សង្គម​មួយ ។ អ្នក​ប្រកប​មុខ​ជំនួញ​ថ្មី​ត្រូវ​បង្កើត​យុទ្ធសាស្ត្រ​នៅ​លើ​ទីផ្សារ​ជា​ច្រើន ដោយ​មិន​អនុវត្ត​តែ​មួយ​វិធី​នោះ​ទេ ប៉ុន្តែ​ត្រូវ​ពិចារណា​ពី​ភាព​សម​ស្រប​នៃ​ជំនួញ​ផង​ដែរ ។ ប្រសិនបើ​អ្នកមាន​ផែនការ និង​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បាន​យ៉ាង​សម​ស្រប នឹង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​កំណត់​ផែនការ​បណ្តាក់ទុន​ដ៏​ល្អ ។

ការ​ជ្រើសរើស​ឱកាស​ក្នុង​ការ​ចាប់ផ្តើម​ជំនួញ​ថ្មី​យ៉ាងដូចម្តេច គឺ​អាស្រ័យ​លើ​ខ្លួន​អ្នក​ផ្ទាល់​។ បើសិនជា​អ្នក​អាច​កំណត់​ផែនការ​ចាប់ផ្តើម​មុខ​ជំនួញ​យ៉ាង​ឈ្លាសវៃ​នោះ អ្នក​នឹង​ក្លាយជា​សហគ្រិន​ថ្មី​ដែល​អាច​យកឈ្នះ​ឧបសគ្គ ឬ​កំហុសឆ្គង​ដែល​កើតឡើង​បាន​ដោយ​ងាយ ។ វា​នឹង​ជា​ប្រយោជន៍​ដល់​អ្នក​ឱ្យ​ទទួល​បាន​ជោគជ័យ ដោយ​សន្សំ​សំចៃ​ពេលវេលា និង​លុយ​បណ្តាក់ទុន​ផង​ដែរ គ្រាន់តែ​អ្នក​យកចិត្តទុកដាក់ និង​ចំណាយ​ពេលវេលា​ក្នុង​ការ​កំណត់​ផែនការ ៕