តួនាទីរបស់​ភរិយាគួរធ្វើ នៅពេល​ស្វាមី​មាន​អារម្មណ៍​ឯការ

តួនាទីរបស់​ភរិយាគួរធ្វើ នៅពេល​ស្វាមី​មាន​អារម្មណ៍​ឯការ

ក្រោយពេលរៀបការរួចរយៈពេលយូរឆ្នាំ អ្នកគួរដឹងពីសុខទុក្ខមួយចំនួនរបស់ដៃគូ។ ប្រសិនបើស្វាមីមានអារម្មណ៍ថា គ្មានអ្នកយកចិត្តទុកដាក់នឹងគាត់ នេះហើយជាពេលដែលអ្នកត្រូវយកចិត្តទុកដាក់ មុនពេលដែលគ្រប់យ៉ាងត្រូវហួសពេល។មនុស្សប្រុសពិតជាត្រូវការក្តីស្រឡាញ់ និងការយកចិត្តទុកដាក់សូម្បីតែពេលរៀបការរួចហើយក៏ដោយ។ ប្រសិនបើពួកគេមិនទទួលបានគ្រប់គ្រាន់នោះទេ ពួកគេនឹងមានអារម្មណ៍ថា គ្មានអ្នកណាអើពើនឹងគេ។ ប្រសិនបើស្វាមីរបស់អ្នកស្ងៀមស្ងាត់ ធ្វើមុខស្រពោន ឬមានក្តីព្រួយបារម្ភច្រើន នេះហើយជាសញ្ញាបញ្ជាក់ថាគាត់គ្មានក្តីសុខ។

ប្រសិនបើគាត់មិននិយាយជាមួយអ្នកដោយបើកចំហរ ឬគាត់កំពុងតែព្យាយាមគេចមុខពីអ្នក អ្នកត្រូវសង្កេតមើលអាកប្បកិរិយារបស់គាត់។ ជាទូទៅ គាត់ប្រាកដជាបង្ហាញអាការៈគ្មានក្តីសុខរបស់គាត់តាមរយៈរឿងហេតុមួយចំនួន។

នៅពេលមនុស្សប្រុសបាត់បង់សេចក្តីសុខ វាមិនមែនជារឿងល្អចំពោះសេចក្តីស្នេហាឡើយ។ ដូច្នេះ ត្រូវប្រាកដថា អ្នកជាភរិយាដ៏ល្អសម្រាប់ស្វាមី ប្រសិនបើស្វាមីរបស់អ្នកមានអារម្មណ៍ថា គ្មានអ្នកយកចិត្តទុកដាក់នឹងគាត់។ សេចក្តីស្នេហាអាចដោះស្រាយបញ្ហារាប់លានជំពូកបានយ៉ាងមានប្រសិទ្ធភាព។

អ្វីដែលអ្នកត្រូវធ្វើ នៅពេលស្វាមីរបស់អ្នកមានអារម្មណ៍ថា គ្មានអ្នកយកចិត្តទុកដាក់នឹងគាត់៖

ចំណាយពេលវេលា៖អារម្មណ៍មួយគ្មានអ្នកយកចិត្តទុកដាក់ជាមួយគាត់ ជាអារម្មណ៏មួយឯការបំផុត។ ដើម្បីបំបាត់អារម្មណ៍បែបនេះ យល់ល្អអ្នកត្រូវចំណាយពេលវេលាខ្លះជាមួយគាត់។ ប្រសិនបើអ្នកជាប់រវល់នឹងការងារ ឬរឿងអ្វីផ្សេង អ្នកគួរឆ្លៀតពេលវេលាខ្លះ ដើម្បីនៅជាមួយស្វាមីរបស់អ្នក។ គាត់នឹងមានក្តីសុខ។

ឱបគាត់៖ភាពស្និទ្ធិស្នាលខាងរាងកាយអាចជាទំនាក់ទំនងមួយច្រើនជាងការទំនាក់ទំនងពាក្យសម្តី។ នៅពេលអ្នកមានឱកាសចំណាយពេលវេលាជាមួយនឹងស្វាមីរបស់អ្នក អ្នកគួរចាប់ផ្តើមការសន្ទនាដោយការឱបទៅជាមួយ។

បង្ហាញពីក្តីស្រឡាញ់៖សញ្ញាមួយចំនួនដែលបញ្ជាក់ពីស្វាមីដែលមានអារម្មណ៍ថា គ្មានអ្នកណាយកចិត្តទុកដាក់នឹងគាត់។ នៅពេលដែលអ្នកសង្កេតឃើញស្វាមីរបស់អ្នកបែបនេះ វាជាពេលវេលាដែលអ្នកចាប់ផ្តើមបង្ហាញក្តីស្រឡាញ់ចំពោះគាត់ ដូច្នេះគាត់នឹងមានអារម្មណ៍មួយថា គាត់មានក្តីស្រឡាញ់ និងមានក្តីព្រួយបារម្ភពីភរិយា។ ជាការពិតណាស់ បញ្ហាភាគច្រើនកើតឡើង នៅពេលដែលស្នេហាមិនបង្ហាញចេញឱ្យបានត្រឹមត្រូវ។

និយាយប្រាប់គាត់ឱ្យបានច្បាស់៖នៅក្នុងសេចក្តីស្នេហា អ្វីដែលសំខាន់ត្រូវនិយាយប្រាប់រឿងគ្រប់យ៉ាងប្រាប់ដល់គ្នាឱ្យបានច្បាស់។ ប្រាប់ស្វាមីរបស់អ្នកថា គាត់ជាម្ចាស់ជីវិតតែម្នាក់គត់របស់អ្នក។ នោះគាត់នឹងមានអារម្មណ៍ល្អ។ នៅពេលបុរសបានដឹងការពិត គាត់នឹងលែងមានអារម្មណ៍ឯការទៀតហើយ៕

ប្រភព ៖ khmerpropey

Loading...

  • តួនាទីរបស់​ភរិយាគួរធ្វើ នៅពេល​ស្វាមី​មាន​អារម្មណ៍​ឯការ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:ចំនេះដឹង
Tags: