គណៈកម្មការ​វត្ត​ប្រាសាទ​ស្នើសុំ​អោយមាន​ឆ្មាំ​ថែរក្សា​ការពារ​ប្រាសាទ​ស្រី ស្ថិត​ក្នុងភូមិ​ប្រាសាទ ឃុំ​ដាស្រុក​កំពង់លែង ព្រោះ​ខ្លាច​ប្រាសាទ​បាក់បែក​ខូចខាត

ខេត្តកំពង់ឆ្នាំង​៖ ប្រាសាទ​ស្រី​គឺជា​ប្រាសាទ​មួយ​បាន​កសាងឡើង​មាន​អាយុកាល​រាប់​ស​ត្ស​វត្ស​មកហើយ​នៅក្នុង​ចំណោម​ប្រាសាទ​ជាច្រើន​នៅក្នុង​ស្រុក​កំពង់លែង​។ ប្រាសាទ​មួយ​នេះ​ស្ថិតក្នុង​ទីតាំង​វត្ត​ប្រាសាទ នៅក្នុង​ភូមិ​ប្រាសាទ ឃុំ​ដា ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ ដោយសារ​តែមាន​វ័យ​ចំណាស់​រាប់ពាន់​ឆ្នាំ និង​កត្តា​ធម្មជាតិ បានធ្វើអោយ​ប្រាសាទ​មួយ​នេះ​កាន់តែ​រិ​ក​រិល​យ៉ាងខ្លាំង​ព្រោះតែ​គ្មាន​អ្នកជំនាញ​ថែរក្សា​ការពារ ដែល​ធ្វើអោយ​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ខ្លាចក្រែង​ថ្ងៃ​ណាមួយ​ប្រាសាទ​និង​បែកបាក់​ដួលរលំ ។

dsc06606

លោកតា ន​ត់ នន អាយុ​៧៤​ឆ្នាំ ជា​ប្រធាន​គណៈកម្មការ​វត្ត​ប្រាសាទ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០ ១៦​បាន​និ​យា​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖ ប្រាសាទ​នេះ​មាន​ចំណាស់​រាប់រយឆ្នាំ​មកហើយ និង​មាន​សភាព​រិច​រិល​ខ្លាំងណាស់​បើ​គ្មាន​ការថែទាំ​ត្រឹមត្រូវ​ទេនោះ ប្រាសាទ​នេះ​អាច​នឹង​ដួលរលំ​ជាពុំខាន​។ ដោយ​បញ្ហា​នេះ លោកតា​និង​គណៈកម្មការ​វត្ត សូម​អំពាវ​ដល់​មន្ទីរ​ពាក់​ព​ន្ធ័ ពិសេស​ក្រសួង​វប្បធម៌ សូម​ដាក់អោយ​មាន​ឆ្មាំ​ការពារ​ដើម្បី​ជួយ​ថែរក្សា និង​ការពា​ប្រាសាទ​នេះ​អោយបាន​គង​វង្ស​យូរអង្វែង​ផង​។

dsc06626

លោកតា​បាន​បញ្ជាក់ថា​៖ កាលពីមុន​ធ្លាប់មាន​ឆ្មាំ​ប្រាសាទ​មកជួយ​ថែរក្សា​ការពារ​ដែរ តែ​មកដល់ពេលនេះ​គ្មាន​អ្នកថែរក្សា​ការពារ​ទេ គឺ​មានតែ​គណៈកម្មការ​វត្ត​ប្រាសាទ​ជួយ​មើល​តែប៉ុណ្ណោះ​។ កាលពី​មុនពេល​ដាក់​បិណ្ឌ​ថ្មីៗ​នេះ មាន​ដុះ​ស្មៅ វល្លិ និង​ដើមឈើ​ដុះ ក្លាយជា​ព្រៃ​ស៊ុបទ្រុប តាំងពី​ក្រោម​រហូតដល់​លើ​កំពូល​ប្រាសាទ ពេលនោះ​ពួកគាត់​ជា​គណៈកម្មការ​វត្ត បាន​ជួល​គេ​ឡើង​កាប់​ព្រៃ​ស៊ុប​ឌ្រុ​ប​នោះ​និង​វល្លិ​ចេញ ទើប​ឃើញ​តួ​ប្រសាទ ទើប​មើលឃើញ​ប្រាសាទ​ស្រឡះ​ល្អ​បែបនេះ ។​

លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖ ប្រាសាទ​ស្រី ដែល​ស្ថិតក្នុង​វត្ត​ប្រាសាទ ក្នុង​ឃុំ​ដា ស្រុក​កំពង់លែង គឺ​បាន​កសាងឡើង​ក្នុង​ស​ត្ស​វត្ស​ទី​៩ ក្នុង​រចនាបថ​កំពង់​ព្រះ គឺ​ជំនាន់ កាល​កសាង​ប្រាសាទ​កំពង់ព្រះ ស្ថិតក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​ដែរ​។ ប្រាសាទ​នេះ​កសាង​ឡើ ង​ដោយ​ស្តេច​ស្រី គឺ​ម្ចាស់​ក្ស​ត្រី​យ៍ ជ័យ​ទេវី ។ លោក​បាន​បញ្ជាក់ថា​៖ ពាក់​ព​ន្ធ័​ទៅនឹង​ឆ្មាំ​ប្រាសាទ​វិញ គឺ​លោ ក​បានដាក់​ជិត​មួយឆ្នាំ​ហើយ ប៉ុន្តែ​គណៈកម្មការ​វត្ត​លោក​មិនដឹង ដោយសារតែ​ឆ្មាំ​ប្រាសាទ​ទាំងនោះ​មិនសូវ​ទៅ​មើល ព្រោះ​កំពុង​ផ្តោតជាសំខាន់​លើ​ការកាប់​ឆ្ការព្រៃ​ដែល​ព័ទ្ធ​ជិត​ប្រាសាទ​ផ្សេងៗ​ច្រើន​ទៀត​។

dsc06603

ប្រាសាទ​ស្រី នេះ​មានរឿង​ដំណាល​ថាៈ ពេល​កសាង​ប្រាសាទ​នេះ គឺមាន​ប្រាសាទ​មួយទៀត ឈ្មោះ​ប្រាសាទ​ប្រុស ដែល​នៅ​មិន​ឆ្ងាយ​ពីគ្នា ។ ការកសាង​ប្រាសាទ​ទាំង​២ គឺ​អ្នក​កសាង​ស្រី និង​ប្រុស​បាន​ភ្នាល់​គ្នា​ថាៈ បើ​ប្រុស​ចាញ់​ស្រី គឺ​ប្រុស​ត្រូវ​ចូលទៅ​ដណ្តឹង​ស្រី តែបើ​ប្រុស​ឈ្នះ​គឺ​ស្រី​ទៅ​ដណ្តឹង​ប្រុស ។ កាលណោះ ដោយសារ​ចាញ់ល្បិច​ស្រីៗ ដែល​បាន​លួច​បង្ហោះ ភ្លើងគោម ប្រុសៗ​ស្មានតែ​ផ្កាយព្រឹក​រះ ក៍​នាំគ្នា​ឈប់​ធ្វើ ចំណែក​ស្រីៗ​បន្តធ្វើ​រហូតដល់​ព្រឹក​បាន​រួចរាល់​មុន ធ្វើអោយ​ប្រុស​ចាញ់​ស្រី ទើប​ដំណ​រត​មក​សព្វថ្ងៃ​ប្រុសៗ​ត្រូវ​ទៅ​ដណ្តឹង​ស្រី​ធ្វើជា​ប្រពន្ធ​រហូតមក​៕ ( រិទ្ធិជ័យ )​