ឃិត សំម៉ាលីស បង្ហាញមុខមាត់ពិតស្វាមី មុនខួបអាពាហ៍ពិពាហ៍

6 Videos


នៅខ្វះតែប៉ុន្មានសប្តាហ៍ទៀតគឺដល់ថ្ងៃខួបអាពាហ៍ពិពាហ៍របស់ស្រីស្អាត ឃិត សំម៉ាលីស ហើយនាង បានបង្ហាញមុខមាត់ពិតរបស់ស្វាមីខ្លួនជាចំហ បន្ទាប់ពីព្យាយាមបិទបាំងអស់ពេលជិតមួយឆ្នាំមកនោះ ។

ឃិត សំម៉ាលីស បង្ហាញមុខមាត់ពិតស្វាមី មុនខួបអាពាហ៍ពិពាហ៍

ពេលនេះ ឃិត សំម៉ាលីស បានវិលត្រឡប់មកវិស័យសិល្បៈវិញហើយ ហើយថែមទាំងបានចេញបទចម្រៀងថ្មីៗជាច្រើននិងបង្ហាញមុខនៅលើឆាកប្រគុំតន្ត្រីជាបន្តបន្ទាប់ ។ ជាមួយនឹងការវិលត្រឡប់នេះ កាលពីពេលថ្មីៗនេះ ឃិត សំម៉ាលីស បានបង្ហាញមុខមាត់ស្វាមីរបស់ខ្លួន ដែលបានរៀបការជាមួយគ្នា កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ ។

ឃិត សំម៉ាលីស បង្ហាញមុខមាត់ពិតស្វាមី មុនខួបអាពាហ៍ពិពាហ៍

ឃិត សំម៉ាលីស ថែមទាំងត្រៀមខ្លួនអញ្ជើញមិត្តភក្តិសិល្បៈជាច្រើនដើម្បីចូលរួមនៅក្នុងពិធីខួបអាពាហ៍ពិពាហ៍គម្រប់មួយឆ្នាំរបស់នាង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ ខាងមុនខនេះ ។ កម្មវិធីនេះផងដែរគឹរៀបចំឡើងនៅក្នុងភោជនីយដ្ឋាន Happy Family BBQ &Soup Suki នៅកោះពេជ្រ ដែលត្រៀមអញ្ជើញភ្ញៀវចូលរួមប្រមាណជា ៤០ តុ ។

ឃិត សំម៉ាលីស បង្ហាញមុខមាត់ពិតស្វាមី មុនខួបអាពាហ៍ពិពាហ៍

ពេលនេះ ឃិត សំម៉ាលីស កំពុងមមាញឹកនៅក្នុងការដើរអញ្ជើញភ្ញៀវដើម្បីចូលរួមនៅក្នុងពិធីខួបអាពាហ៍ពិពាហ៍មួយឆ្នាំរបស់ខ្លួន ។ សូមទស្សនារូបភាពខ្លះៗរបស់ ឃិត សំម៉ាលីស ដែលបានរៀបការនាពេលកន្លងមក ៕ អាលីណា

ឃិត សំម៉ាលីស បង្ហាញមុខមាត់ពិតស្វាមី មុនខួបអាពាហ៍ពិពាហ៍ឃិត សំម៉ាលីស បង្ហាញមុខមាត់ពិតស្វាមី មុនខួបអាពាហ៍ពិពាហ៍ឃិត សំម៉ាលីស បង្ហាញមុខមាត់ពិតស្វាមី មុនខួបអាពាហ៍ពិពាហ៍ឃិត សំម៉ាលីស បង្ហាញមុខមាត់ពិតស្វាមី មុនខួបអាពាហ៍ពិពាហ៍