ផ្លូវការ! Modric បន្ត​កុងត្រា​ថ្មី​ជាមួយ​ Real រហូត​ដល់​២០២០​

Luka Modric ទី​បំផុត​បាន​សម្រេច​​បន្ត​កុងត្រា​ថ្មី​ជាមួយ​ Real Madrid​ ដែល​នឹង​​រក្សា​ទុក​រូប​គេ​នៅ​ទឹកដី​ Santiago Bernabeu រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​ ២០២០។

  ផ្លូវការ! Modric បន្ត​កុងត្រា​ថ្មី​ជាមួយ​ Real រហូត​ដល់​២០២០​Luka Modric

 

ខ្សែ​បម្រើ​សញ្ជាតិ​ក្រូអាត​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​ការ​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​ដែល​មាន​រហស្សនាម​ថា Los Blancos នៅ​ថ្ងៃ​ពុធ​នេះ មួយ​ថ្ងៃ​ក្រោយ​ពួកគេ​បាន​យក​ឈ្នះ​ក្រុម​ Legia Warsaw ៥-១​នៅ​កម្មវិធី Champions League។

 

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ Real Madrid ទើប​តែ​បន្ត​កុងត្រា​ថ្មី​ឲ្យ Toni Kroos រហូត​ដល់​ឆ្នាំ ២០២២ ប៉ុន្តែ​សម្រាប់​ Modric ដែល​មាន​កុងត្រា​ចាស់​ត្រឹម​ឆ្នាំ​២០១៨ ត្រូវ​ក្លឹប​បន្ត​ឲ្យ​ខ្លី​ជាង​ Kroos ដោយសារ​រូប​គេ​មាន​វ័យ​ចាស់​បន្តិច​ទៅ​ហើយ (៣១​ឆ្នាំ)៕

 

ផ្លូវការ! Modric បន្ត​កុងត្រា​ថ្មី​ជាមួយ​ Real រហូត​ដល់​២០២០​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English