អវកាសយានិក​ចិន​ទាំង​2​ចូល​ក្នុង​មន្ទីរពិសោធន៍​អវកាស TIANGONG-2

យោង​តាម​ស៊ី​ន​ហួ​ថា មជ្ឈមណ្ឌល​ត្រួតពិនិត្យ​អវកាស​ក្រុង​ប៉េ​កាំ​ង​រាយការណ៍​ថា យានអវកាស​មាន​មនុស្ស​ជិះ​ចិន​SHENZHOU-11 កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ តុលា បាន​ទៅ​ភ្ជាប់​ដោយ​ស្វ័យប្រវត្តិ​ជាមួយ​មន្ទីរពិសោធន៍​អវកាស​ស្ថិត​នៅ​តារាវិថី TIANGONG-2 ។

ក្រោយ​ពី​ទៅ​ភ្ជាប់​នឹង​មន្ទីរពិសោធន៍​អវកាស​នោះ​ហើយ​អវកាសយានិក​ចិន​ទាំង​២​រូប​ដែល​ជិះ​ក្នុង​យានអវកាស SHENZHOU-11 បាន​ចូល​ទៅ​ក្នុង​មន្ទីរពិសោធន៍​នោះ​នា​ព្រឹក​ថ្ងៃ​ទី​១៩ តុលា​ដែរ ។ មេបញ្ជាការ​នៃ​បេសកកម្ម​អវកាស​លើក​នេះ​លោក  JING HAIPENG បាន​បើកទ្វារ​មន្ទីរពិសោធន៍ TIANGONG-2 រួច​ចូល​ខាងក្នុង​ហើយ​អវកាសយានិក​លោក​CHEN DONG ចូល​តាម​ក្រោយ ៕