សិស្សសាលាបឋមជិត ១០០នាក់ នៅស្រុកត្រាំកក់ ពុលចំណីអាហារ

ភ្នំពេញ៖ សិស្សតូចៗ នៅសាលាបឋមសិក្សាតាតៃ ស្ថិតនៅក្នុងភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួនជិត ១០០នាក់ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឃុំញ៉ែងញ៉ង និងមន្ទីរ បង្អែកស្រុក បន្ទាប់ពីពួកគេមានអាការៈពុល ក្អួតចង្អោ ក្រោយពីបានទទួលទានម្ហូបអាហារ ដែលចែកដោយ វិទ្យាស្ថានមួយនៅក្នុងស្រុកត្រាំកក់ ។

លោក ជា វ៉ាន់ អភិបាលរងស្រុកត្រាំកក់​បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា មានវិទ្យាស្ថានមួយ​បានទៅចែក​ម្ហូបអាហារ ដូចជាបាយឆាកញ្ចប់ សាច់ក្រក ទឹកដោះគោ ដល់សិស្សា នុសិស្សតូចៗ នៃសាលាបឋមសិក្សាតាតៃ​សរុប ១១២នាក់ ស្រាប់តែនៅរសៀលដដែលសិស្សតូចៗ ប្រមាណជាង ៨០នាក់ មានអាការៈពុល ក្អួតចង្អោ ហើយត្រូវបានក្រុមគ្រួសារ និងអាជ្ញាធអន្តរាគមន៍បញ្ជូនទៅ មណ្ឌលសុខភាពញ៉ែងញ៉ង និងមួយចំនួនទៀតទៅ​មន្ទីរ​ពេទ្យបង្អែកអង្គរកាដើម្បីជួយសង្គ្រោះ រហូតមកដល់ពេលនេះ កុមារទាំងអស់នោះមិនមានគ្រោះ​ថ្នាក់ដល់អាយុជីវិតនោះទេ ។

លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឲ្យដឹងថា កុមារដែលអ្នកមានអាការៈធ្ងន់ធ្ងរ​ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត ពួកគេត្រូវបានព្យូសេរ៉ូម និងកំពុងតែត្រូវបានយកចឹត្តទុក​ដាក់ព្យាបាលពីក្រុមគ្រូពេទ្យ ។

លោក បានបញ្ជាក់ថា មន្រ្តីសុខាភិបាលកំពុងយកបាយឆា និងម្ហូបអាហារដែលសិស្សហូបនាំឲ្យពុលនោះ ទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍ឯរាជធានីភ្នំពេញ ហើយលទ្ធផលនឹងដឹងក្នុងពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែតាមការស្និដ្ឋានជាជំហ៊ានដំបូងការពុលនេះ បណ្ដាលមកពីកង្វះអនាម័យ ឬបណ្ដាលមកពីបាយផ្អូម​យកទៅឆាមកចែកសិស្សហូប ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ មួយករណីផ្សេងទៀតកាលពីលើកមុន

រ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចប្រាប់ថា មានអាការៈមិនស្រួល រហូតបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារពុលក្តាមប្រៃ ក្រោយពួកគេហូបរួច នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់នៅព្រឹកព្រលឹមថ្ងៃទី៣០ ខែកញ្ញា នេះថា «ប្រជាពលរដ្ឋចំនួន៤៥នាក់ ក្នុងនោះស្រី៣១នាក់មាន អាការៈរាគ ក្អួតចង្អោរ ល្ហិតល្ហៃក្នុងខ្លួន រស់នៅភូមិកំផ្លាក់១៩នាក់ មានស្រី១៧នាក់ ភូមិបន្ទាយ២៤នាក់មាន ស្រី១៧នាក់ និងភូមិស្យាអំពិល២នាក់»។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ក្រោយទទួលបានព័ត៌មានភ្លាម លោកអភិបាលស្រុកបានចាត់គ្រូពេទ្យស្រុក កម្លាំងនគរបាលដឹកនាំដោយអធិការ ចុះជួយសង្គ្រោះនៅមូលដ្ឋានផ្ទាល់ រីឯអ្នកមានអាការៈធ្ងន់។ 

មាន២៩នាក់ ត្រូវបានគ្រូពេទ្យដឹកបញ្ជូនរថយន្តសង្រ្គោះ ទៅព្យាបាលនៅមន្ទីរស្រុក២៦នាក់ និង៣នាក់ទៀត ត្រូវក្រុមគ្រុមគ្រួសារដឹកយកទៅសង្រ្គោះពេទ្យភ្នំពេញ។

ដោយឡែក ជនរងគ្រោះចំនួន១៦នាក់ បានព្យាបាលនៅផ្ទះខ្លួនឯង។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើប្រជាពលរដ្ឋទាំងនេះ ពុលក្តាមប្រៃដោយសារជាតិអ្វីនោះ ដោយរង់ចាំការពិនិត្យ និងធ្វើតេស្តសំណាកទាំងនោះសិន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត