«ស៊ូភើរឡូយ» ពី Domino’s Pizza នៅតែស្វាគមន៍លោកអ្នកជានិច្ច! ភីហ្សាមួយតម្លៃត្រឹមតែ $1.99 ញ៉ាំបានពេញមាត់!

ភ្នំពេញ៖ ឆ្ងាញ់! ភីហ្សាលេខមួយ រសជាតិដើមពីអាមេរិករបស់ Domino’s Pizza ឈ្ងុយឆ្ងាញ់ជាប់មាត់ ជាមួយនឹងការបញ្ចុះតម្លៃពិសេស នៃកម្មវិធីថ្មី «ស៊ូភើរឡូយ Super Loy» ឡូយអស់ស្ទះ! ភីហ្សាខ្នាតតូចចំណាយអស់តិច តម្លៃត្រឹមតែ $1.99 តែប៉ុណ្ណោះ ញ៉ាំបានពេញមាត់។ មិនតែប៉ុណ្ណោះ ទិញភីហ្សា៤រសជាតិណាមួយ ដែលអ្នកពេញចិត្ត នឹងទទួលបានការបញ្ចុះតម្លៃបន្ថែមត្រឹមតែ $6.99 ប៉ុណ្ណោះ មាននៅគ្រប់សាខាទាំងអស់របស់ដូមីណូភីហ្សា នៅទូទាំងរាជធានី។ ខណៈបច្ចុប្បន្នប្រូម៉ូសិនពីកម្មវិធី ស៊ូភើរឡូយនេះ គឺកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់មហាជនទូទៅ ជាពិសេសអតិថិជនរបស់ Domino’s Pizza តែម្តង សរសើរថា ឆ្ងាញ់មិនដាច់ពីមាត់ផងដែរ។

គួរបញ្ជាក់ថា កម្មវីធីពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៣១ តុលា ឆ្នាំ២០១៦។

បើតាមការឲ្យដឹងពីសំណាក់ បងស្រី ផៃ ឡាវី អ្នកចាត់ការទូទៅនៅ Domino’s Pizza សាខាបឹងកេងកង បានឲ្យដឹងថា «ចាប់តាំងពីមានប្រូម៉ូសិន ស៊ូភើរឡូយនេះមក ការលក់របស់ដូមីណូភីហ្សាយើង គឺមានការកើនឡើងខ្លាំងជាមុន។ មិនថាតែអតិថិជន ដែលធ្វើការបញ្ជាទិញ (Order) សម្រាប់ញ៉ាំនៅផ្ទះ ឬនៅកន្លែងធ្វើការឡើយ ពោលគឺមានអតិថិជនច្រើនគួរឲ្យកត់សម្គាល់ ឬអាចនិយាយបានថា លក់ដាច់បានច្រើនជាងមុនផងដែរ។ ជាក់ស្តែង កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ក៏មានការកុម្ម៉ង់ទិញ ពីសំណាក់អតិថិជនយើង រហូតដល់ទៅ ២០០នំផងដែរ។ នេះក៏សបញ្ជាក់ឲ្យឃើញថា អតិថិជនគឺពិតជាចាប់ចិត្តជាមួយនឹង រសជាតិដ៏ឈ្ងុយឆ្ងាញ់ពីដូមីណូភីហ្សាយើង»

បងស្រី ឡាវី បន្តថា «ភីហ្សាដែលលក់ដាច់ ហើយអតិថិជនគាត់ចូលចិត្តញ៉ាំជាងគេនោះ រួមមាន រសជាតិសាច់មាន់ គ្រឿងសមុទ្រ សាច់គោ សាច់ជ្រូកលាយជាមួយបន្លែជាដើម។ បើនិយាយរួមទៅ នៅដូមីណូភីហ្សាយើង គឺមានភីហ្សារហូតដល់ទៅ ១៣រសជាតិ ដែលអតិថិជន អាចជ្រើសរើសរសជាតិណាមួយ តាមតែពួកគេចូលចិត្តផងដែរ»

ជាចុងក្រោយ អ្នកចាត់ការរូបស្អាតនេះ បន្ថែមថា «នៅពេលដែលអតិថិជនបុកមកខ្លាំង ឬចូលមកកន្លែងយើងកាន់តែច្រើន ដូច្នេះចំពោះសេវាកម្ម អាចថារាងយឺតយ៉ាវបន្តិចហើយ ពោលអតិថិជន មិនអាចធ្វើការរង់ចាំ ១៥នាទីបានភីហ្សាញ៉ាំនោះឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ខាងពួកយើងក៏បានជម្រាបទៅកាន់អតិថិជន ជាមុនដែលថា ប្រសិនបើជាពួកគាត់អាចរង់ចាំបាន ទើបខាងពួកខ្ញុំហ៊ាន Order សម្រាប់ពួកគាត់ដើម្បីទទួលទានផងដែរ។ ជាចុងក្រោយ ក្នុងនាមនាងខ្ញុំជាអ្នកចាត់ការទូទៅមួយរូប នៅដូមីណូភីហ្សា សាខាបឹងកេងកង ក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះអតិថិជន ដែលតែងតែនិយមមក និងអញ្ជើញមកសាកល្បង ភ្លក្សរសជាតិភីហ្សា នៅដូមីណូភីហ្សាយើងនេះ ហើយក៏សូមធ្វើការអធ្យាស្រ័យ សម្រាប់ការរង់ចាំយូរ របស់អស់លោកអ្នកផងដែរ»

ជួបជាមួយនឹងអតិថិជន Domino’s Pizza ផ្ទាល់ ប្អូនស្រី នីត បានប្រាប់មកក្រុមការងារ Khmerload ឲ្យដឹងថា នេះគឺជាលើកទីមួយហើយសម្រាប់ប្អូនស្រី ដែលបានមកភ្លក្សរសជាតិដូមីណូភីហ្សានេះ បន្ទាប់ពីប្អូនស្រីបានឃើញការផ្សព្វផ្សាយ ទាក់ទងទៅនឹងប្រម៉ូសិន «ស៊ូភើរឡូយ» ភីហ្សាខ្នាតតូចមួយតម្លៃ $1.99 នៅលើទំព័រហ្វេសប៊ុកផេករបស់ Domino’s Pizza និងបណ្តាសារព័ត៌មានផ្សេងៗទៀត បានធ្វើការផ្សព្វផ្សាយផងដែរ។

ប្អូនស្រីនីត បន្តថា «ដោយសារតែឃើញប្រម៉ូសិនពិសេសហ្នឹងហើយ ទើបបានជានាំមិត្តភក្តិមកសាកល្បងញ៉ាំ ម្តងហ្នឹងណា៎បង។ ហើយសម្រាប់រសជាតិរបស់ដូមីណូភីហ្សាគឺឆ្ងាញ់ បើធៀបទៅនឹងភីហ្សាដទៃទៀត ពិបាកថាឲ្យត្រូវដែរបង ព្រោះថាវាមានរសជាតិឆ្ងាញ់ម្យ៉ាងៗម្នាក់។ បើនិយាយពី សេវាកម្មរង់ចាំវិញ ចំពោះខ្ញុំប៉ុណ្ណឹងគឺអាចទទួលយកបាន ព្រោះថាណាមួយថ្ងៃដែលប្អូនមកញ៉ាំនេះ គឺជាថ្ងៃចុងសប្តាហ៍ដូច្នេះហើយគឺមានអតិថិជនច្រើន ដែលពួកគាត់អញ្ជើញមកញ៉ាំដែរ។ ម្យ៉ាងវិញទៀត តាមតែប្អូនបានដឹងថ្ងៃនេះ (ថ្ងៃសៅរ៍) គឺមានគេកុម្ម៉ង់ទិញភីហ្សាចេញ រហូតដល់ទៅ ២០០នំឯណោះ ដូច្នេះវារាងយូរបន្តិចហើយ សម្រាប់អ្នកមកញ៉ាំនៅកន្លែងផ្ទាល់។ ប៉ុន្តែវាមិនមែនជាបញ្ហាទេបង ព្រោះថាកន្លែងណាក៏អីចឹងដែរ យឺតយ៉ាវដូចតែគ្នាពេលណាដែលមាន អតិថិជនគេទិញច្រើន» ។

ដោយឡែកកញ្ញា នី ក៏បានឲ្យដឹងដែរថា «នេះក៏ជាលើកទីមួយសម្រាប់ខ្ញុំផងដែរ ដែលបានមកញ៉ាំនៅដូមីណូភីហ្សានេះ ជាមួយនឹងមិត្តភក្តិនិងបងស្រី ដោយកុម្ម៉ងយកភីហ្សា៤រសជាតិតម្លៃ $6.99 និងស្លាបមាន់អាំងរសជាតិហិរ (Spicy Wings) ចំនួន៦ស្លាយ (6pcs $3.99) ផងដែរ។ បើនិយាយពីរសជាតិរបស់ភីហ្សាវិញ គឺឆ្ងាញ់ មិនចាញ់និងបណ្តាក្រុមហ៊ុនភីហ្សាផ្សេងៗ ដែលខ្ញុំធ្លាប់ញ៉ាំកន្លងមកឡើយ។ ហើយសម្រាប់ខ្ញុំរសជាតិដែលខ្ញុំចូលចិត្ត គឺភីហ្សារសជាតិហាវ៉ៃ។ ចំពោះស្លាបមាន់វិញ និយាយមិនអួត ឬលើកជើងឡើយ ព្រោះថាវាពិតជាមានរសជាតិឆ្ងាញ់ផ្អែម ត្រូវមាត់ខ្ញុំតែម្តង មិនថាតែខ្ញុំម្នាក់ទេ តែសូម្បីតែមិត្តភក្តិខ្ញុំ និងបងស្រីខ្ញុំ ក៏សរសើរថាឆ្ងាញ់ត្រូវមាត់ រហូតសឹងដណ្តើមគ្នាញ៉ាំផងដែរ»

Domino’s Pizza មាន ៥សាខារួមមាន៖

• សាខាទី១ ៖ សាខាបឹងកេងកង (Boeung Keng Kang)

• សាខាទី២ ៖ សាខាផ្សារទំនើប ស៊ីធីម៉ល (City Mall)

• សាខាទី៣ ៖ សាខាអាយ អេហ្វ អិល (IFL)

• សាខាទិ៤ ៖ សាខាផ្សារទំនើប អ៊ីអនម៉ល (AEON Mall)

• សាខាទី៥ ៖ សាខាភ្នំពេញថ្មី (Phnom Penh Tmey)

=> កុំភ្លេច Call មកឥលូវនេះណា តាមរយៈលេខទូរស័ព្ទ ១៨-០០-២០-២០ (ខលចូលដោយឥតគិតថ្លៃ)។ តោះនៅចាំអីទៀត! កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ! កុំភ្លេចនាំគ្នាទៅសាកល្បងភ្លក្សរសជាតិថ្មីប្លែក ឈ្ងុយឆ្ងាញ់ជាប់មាត់ របស់ដូមីណូភីហ្សា ដែលមានទីតាំងនៅក្បែរអស់លោកអ្នកណា!

**សម្រាប់ព័ត៌មានលំអិត សូមចូលទៅកាន់គេហទំព័រ ហ្វេសប៊ុកផេក ដូមីណូភីហ្សា៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត