កញ្ញា អាត សុធាវី ថា មើល​ភាពយន្ត​​ខ្មែរ​ហើយ​ អត់​​បាន​អ្វី​មក​វិញ​ច្រើនសោះ

កញ្ញា អាត សុធាវី ទីប្រឹក្សា​ផ្នែក​វីដេអូ​នៃ​គម្រោង Development Innovation របស់​អង្គការ USAID បាន​ឱ្យ​ដឹង​​ក្នុង​កម្មវិធី Coffee Time ថា ក្រោយ​ពី​មើល​ភាពយន្ត​ខ្មែរមួយ​ចំនួន​​ហើយ​នោះ កញ្ញា​ហាក់​មិន​បាន​ទទួល​អ្វី​ច្រើន​ឡើយ ​ផ្ទុយ​ស្រឡះ​ពី​ភាពយន្ត​បរទេស។

 

កញ្ញា អាត សុធាវី ថា មើល​ភាពយន្ត​​ខ្មែរ​ហើយ​ អត់​​បាន​អ្វី​មក​វិញ​ច្រើនសោះ

 

កញ្ញា អាត សុធាវី ថា មើល​ភាពយន្ត​​ខ្មែរ​ហើយ​ អត់​​បាន​អ្វី​មក​វិញ​ច្រើនសោះ

 

កញ្ញា​លើក​ឡើង​ថា ភាពយន្ត​ខ្មែរមួយ​ចំនួន​​​មិន​បាន​ធ្វើ​ឱ្យ​អ្នកទស្សនា ​ជក់ចិត្តដិត​អារម្មណ៍ និង​មិន​ត្រូវ​បាន​គេលើក​​និយាយ​ត​គ្នា​ឡើយ។ និយាយ​បែប​នេះ មិន​មែន​កញ្ញា​ទស្សនា​ក្នុង​នាម​ជា​អ្នក​ជំនាញ​នោះ​ទេ ពោល​គឺ​​​ជា​អ្នក​ទស្សនា​សាមញ្ញ​ម្នាក់​។ តើបណ្ដាល​មក​ពី​មូលហេតុអ្វី?

 

ស្ត្រី​ពោរពេញ​ដោយសមត្ថភាព​ផ្នែក​​ផលិត​វីដេអូ​ និងសរសេរសាច់រឿង​រូប​នេះ បាន​បញ្ជាក់​ថា មក​ពី​ភាពយន្ត​ខ្មែរ ផលិត​ទៅ​តាម​ទំនោរ​ដូច​ជា ឃើញ​បរទេស​ផលិត​រឿង​ខ្មោច​បាន​ជោគជ័យ ផលិតករ​ខ្មែរ​នាំ​គ្នា​ផលិត​តាម និង​ចម្លង​តាម​គ្នា​ពីផលិតកម្មមួយ​ទៅ​មួយ ដែល​ធ្វើ​ឱ្យ​អ្នកទស្សនា​ មិន​​សូវ​ជា​ចាប់​អារម្មណ៍។ ដោយឡែក​ផលិតករ​ មិន​សូវ​បាន​គិត​ច្រើន​ដល់​ការ​បង្កើត​សាច់​រឿង តែ​ពួកគាត់​បែរ​ជា​ផ្ដោត​ទៅ​លើ​ការ​ផ្សព្វផ្សាយ ការ​ប្រើប្រាស់ឧបករណ៍ និង​រើស​តួ​ល្អៗ​ជាដើម។ កញ្ញា​បន្ថែម​ថា នេះ​ជា​ចំណុច​ខ្លះៗ​ធ្វើ​ឱ្យ​ភាព​យន្ត​ខ្មែរ​មិន​សូវ​ទទួល​បាន​ជោគជ័យ។

 

កញ្ញា អាត សុធាវី ​បញ្ជាក់​ថា៖ “ចំណុច​ដំបូង​បំផុត គួរ​តែ​ចាប់​ផ្ដើម​ផ្ដោត​សំខាន់​​ច្រើន​ទៅ​លើ​សាច់រឿង ពី​ព្រោះ​បើ​សិន​ជា​យើង​មាន​អ្វីៗ​ល្អ​​សព្វគ្រប់​បែប​យ៉ាង ប៉ុន្តែ​សាច់រឿង​ហ្នឹង​គ្រាន់​ជា​រឿង​ដ៏​តូច​មួយ ម៉ា​តិច អត់​មាន​ខ្លឹមសារ​អី​ច្រើន​សម្រាប់​អ្នកមើល ក៏​អ្នកមើល​​ហ្នឹង​គឺ មាន​អារម្មណ៍​ថា អត់​សូវ​គាំទ្រ​សាច់រឿង​ហ្នឹង​”។

 

សូមតាមដាន​វីដេអូ​ទាំងស្រុង​ខាងក្រោម​នេះ៖

 

 

កញ្ញា អាត សុធាវី ថា មើល​ភាពយន្ត​​ខ្មែរ​ហើយ​ អត់​​បាន​អ្វី​មក​វិញ​ច្រើនសោះ

 

កញ្ញា អាត សុធាវី ថា មើល​ភាពយន្ត​​ខ្មែរ​ហើយ​ អត់​​បាន​អ្វី​មក​វិញ​ច្រើនសោះ

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ