Barcelona ​មិន​ទទួល​បាន​​សូម្បី​តែ​មួយ​រៀល​ពេល​ Alves ផ្លាស់​ទៅ​លេង​នៅ​ Juventus

ថ្មីៗនេះមានព័ត៌មានលេចលឺថាក្លឹប Juventus ឈានដល់ការចុះកុងត្រារយៈពេល៣ឆ្នាំជាមួយខ្សែការពារស្លាបខាងស្ដាំសញ្ជាតិប្រេស៊ីលគឺកីឡាករ Dani Alves ពីក្លឹប Barcelona ហើយ ។

យ៉ាងណាតាមប្រភពពី AS report បានឲ្យដឹងថាក្លឹប Barcelona អាចនឹងមិនទទួលបានប្រាក់កម្រៃពីការផ្ទេរនេះទេ ដោយសារកុងត្រារបស់ Dani Alves ជាមួយ Barcelona កាលពីឆ្នាំមុនមានលក្ខខណ្ឌពិសេសមួយគឺគេអាចចាកចេញដោយទៅកាន់ក្លឹបដែលគេចង់ទៅដោយគ្មានតម្លៃខ្លួន ( Free Tranfer ) ដែលមានន័យគ្រាន់តែគេឯកភាពជាមួយក្លឹបណាមួយចំពោះប្រាក់កម្រៃផ្ទាល់ខ្លួនគេគឺរួចរាល់ ។ យ៉ាងណាក្លឹប Barcelona បានត្រៀមខ្លួនរួចរាល់ចំពោះការចាកចេញរបស់កីឡាករ Dani Alves តាំងពីឆ្នាំមុនមកម្ល៉េះដោយបានទិញកីឡាករ Aleix Vidal ទុកត្រៀមជំនួសតំណែងរួចជាស្រេច ។

សូមបញ្ជាក់ថាកីឡាករ Dani Alves បានចូលរួមជាមួយក្លឹប Barcelona កាលពីឆ្នាំ២០០៨ ដែលគិតមកដល់ពេលនេះគេបានរួមចំណែកជួយ Barcelona ឈ្នះពាន La Liga ចំនួន៦ នឹងពាន UEFA Champion League ចំនួន៣ ។ ហើយសរុបពានដែលឈ្នះជាមួយ Barcelona ទាំងអស់គឺ២៣ពានរង្វាន់ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Barcelona ​មិន​ទទួល​បាន​​សូម្បី​តែ​មួយ​រៀល​ពេល​ Alves ផ្លាស់​ទៅ​លេង​នៅ​ Juventus已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:ជីវិតនិងសង្គម
Tags: