Stones ​មិន​ញញើត​ Messi ​ក្នុង​ការ​ជួប​គ្នា​យប់នេះ

John Stones បាន​និយាយ​ថា​ខ្លួន​មិន​ខ្លាច​ញញើត​នឹង​ការ​លេង​ទល់​ជាមួយ​ Lionel Messi នោះ​ទេ​ក្នុង​ការ​ជួប​គ្នា​នៅ​ការ​ប្រកួត​ Champions League។

 

Stones ​មិន​ញញើត​ Messi ​ក្នុង​ការ​ជួប​គ្នា​យប់នេះ Messi និង Stones

 

កីឡាករ​អង់គ្លេស​ដែល​អះអាង​ថា​ជា​អ្នកគាំទ្រ​ផ្កាប់​មុខ​របស់​ Messi កាល​នៅ​វ័យ​កុមារ​បាន​ហ្វឹកហាត់​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ទប់ទល់​នឹង​ខ្សែ​ប្រយុទ្ធ​ស្រួច​របស់​ Barcelona ក្នុង​​ជំនួប​ពូល​ C ម៉ោង​១​ និង​៤៥​នាទី​យប់​នេះ។

 

“វា​មិនមែន​ជា​រឿង​ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​នោះទេ។ ខ្ញុំ​គិត​ថា​​ត្រូវ​តែ​លេង​ជាមួយ​អ្នក​ខ្លាំង​ដើម្បី​ដឹង​ថា​ខ្លួន​ឯង​ខ្លាំង​ប៉ុនណា។ ខ្ញុំ​មើល​ឃើញ​ថា​ការ​ជួប​ជាមួយ​ Barcelona នឹង​ក្លាយ​ជា​​ការប្រកួត​ដ៏​ស្វិតស្វាញ​បំផុត”។ ខ្សែ​ការពារ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អង់គ្លេស​ ដែល​ City ទិញ​ពី​ Everton បាន​ប្រាប់​ដូច្នេះ៕

 

Stones ​មិន​ញញើត​ Messi ​ក្នុង​ការ​ជួប​គ្នា​យប់នេះ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Mirror