​ពុទ្ធ្រា​ទឹកឃ្មុំ ល្អ​សម្រាប់​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​

​ពុទ្ធ្រា​ទឹកឃ្មុំ ល្អ​សម្រាប់​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ជាតិ​ដែក​ដែល​មាន​ក្នុង​រាងកាយ​អ្នក អាច​នឹង​ងាយ​បាត់បង់ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នកខ្វះ​ឈាម​។ ដូចនេះ អ្នក​អាច​ញ៉ាំ​ពុទ្ធ្រ​ក្រហមនេះ ព្រោះ​វា​សំបូរ​ទៅដោយ​ជាតិ​ដែក ដែល​អាច​ការពារ​អ្នក​ពី​ជំងឺ​ខ្វះ​ឈាម​។ ម្យ៉ាងទៀត វា​ក៏​អាច​ជួយ​អ្នក​ឲ្យគេ​ងលក់​ស្រួល​ផងដែរ​។ តើ​មាន​គ្រឿងផ្សំ និង​របៀប​ធ្វើ​បែបណា​ខ្លះ​ទៅ​?

គ្រឿងផ្សំ ៖

ពុទ្ធ្រា​ក្រហម​ដែល​មាន​សាច់ក្រាស់ ចំនួន​ពី ៨ ទៅ ១០ គ្រាប់ ទឹកឃ្មុំ ចំនួន ៣ ស្លាបព្រា​កាហ្វេ និង​ទឹក​ចំនួន​បរិមាណ​ល្មម​។​

​របៀប​ធ្វើ ៖

1.​    ​ដំបូង អ្នក​ត្រូវ​លាង​ពុទ្ធ្រា​ក្រហម​ឲ្យ​ស្អាត រួច​យក​គ្រាប់​ចេញ​
2.​    ​បន្ទាប់មក អ្នក​អាច​យក​ពុទ្ធ្រា​ក្រហម​នេះ ទៅ​ដាក់​ក្នុង​ឆ្នាំង​មួយ រួច​ដាក់​ទឹក​ឲ្យ​លិច​ពុទ្ធ្រា​នេះ​
3.​    ​បន្ទាប់មកទៀត អ្នក​អាច​យក​វា​ទៅ​ដាំ​ឲ្យ​ពុះ ដោយ​ប្រើ​ភ្លើង​ធំ ហើយ​ក្រោយពេល​ដែល​ពុះ​រួច អ្នក​អាច​បន្ថយ​មក​ភ្លើង​តូច​វិញ​
4.​    ​អ្នក​អាច​បន្ត​រំ​ងាស់ រហូត​ដល់​ពុទ្ធ្រានោះ​ប្រែ​ជាទន់ ហើយ​ទឹក​មាន​លក្ខណៈ​រាង​ស្អិត អ្នក​អាច​ពន្លត់ភ្លើង ទើប​កិន​ពុទ្ធ្រានោះ​ឲ្យ​ម៉ត់​
5.​    ​ក្រោយពេល​ដែល​កិន​រួច អ្នក​អាច​ទុក​វាឲ្យ​ត្រជាក់ រួច​យក​វា​ទៅ​ច្រក​ក្នុង​ដប​កែវ​មួយ ដោយ​លាយ​ទឹកឃ្មុំ​ចូល រួច​កូរ​ឲ្យ​សព្វ ទើប​យក​វា​ទៅ​ទុក​ក្នុង​ទូរ​ទឹកកក​។ នៅពេល​ដែល​អ្នក​ចង់​ញ៉ាំ អ្នក​អាច​ដួស​មួយ​ស្លាបព្រា​ចេញ រួច​លាយ​ជាមួយ​ទឹក​ធម្មតា ដែល​ដាំ​រួច​ជា​ការ​ស្រេច​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។