ភេសជ្ជៈ​ដែល​ផ្តល់​វីតាមីន​ឲ្យ​កូន​

ភេសជ្ជៈ​ដែល​ផ្តល់​វីតាមីន​ឲ្យ​កូន​

នៅពេល​ដែល​កូន​អ្នក មាន​អាយុ​ចាប់ពី ៤ ខែ​ឡើង​ទៅ អ្នក​អាច​ធ្វើ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ ឲ្យ​កូន​ញ៉ាំ​បាន ព្រោះ​នៅ​ក្នុង​នោះ សំបូរ​ទៅដោយ​វីតាមីន ដែល​ល្អ​ចំពោះ​សុខភាព​កូន​។ ម្យ៉ាងទៀត វា​ក៏​អាច​ជួយ​ព្យាបាល ជំងឺ​ទល់លាមក​ផងដែរ​។ តើ​មាន​គ្រឿងផ្សំ និង​របៀប​ធ្វើ​បែបណា​ខ្លះ​ទៅ​?

​គ្រឿងផ្សំ ៖

ចេក ចំនួន ៧០ ក្រាម ស្ករ ចំនួន ១០ ក្រាម ទឹក​ក្រូចឆ្មារ ចំនួន ៥ ក្រាម​។​
 
​របៀប​ធ្វើ ៖

1.​    ​ដំបូង អ្នក​ត្រូវ​បកសំបក​ចេក​ចេញ​
2.​    ​បន្ទាប់មក អ្នក​អាច​ចិត​ចេក​នោះ​ជា​ដុំ​តូចៗ រួច​រោយ​ស្ករស​ពីលើ​
3.​    ​បន្ទាប់មកទៀត អ្នក​អាច​យក​វា​ទៅ​ក្រឡុក​ឲ្យ​ម៉ត់​បាន​
4.​    ​ចុងក្រោយ អ្នក​អាច​បណ្តក់​ទឹក​ក្រូចឆ្មារ​ប៉ុន្មាន​តំណក់ ចូលទៅ​ក្នុង​ចេក​នោះ ហើយ​កូរ​ឲ្យ​សព្វ​ចូល​គ្នា​ជា​ការ​ស្រេច​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។