តម្លៃ​ស្រូវ​ឡើងថ្លៃ ប៉ុន្តែ​មិន​បាន​ដល់​តម្លៃ​ធម្មតា

បន្ទាប់ពីការធ្លាក់ចុះខ្លាំងក្រោម១៥០ដុល្លារក្នុងមួយតោនមុនបុណ្យភ្ញុំបិណ្ឌ នៅសប្ដាហ៍នេះ តម្លៃស្រូវជាមធ្យមបានឡើងដល់២៣០ដុល្លារក្នុងមួយតោន ជាតម្លៃដែលកសិករមួយចំនួនបាននិយាយថា នៅទាបណាស់នៅឡើយ។ បន្ទាប់ពីតម្លៃបានធ្លាក់ចុះពី២៥០ដុល្លារក្នុងមួយតោននៅពាក់កណ្តាលខែសីហាមកត្រឹម១៩២ដុល្លារក្នុងមួយតោននៅដើមខែមុនមក រដ្ឋាភិបាលបានសម្រេចបញ្ចេញប្រាក់២៧លានដុល្លារជាប្រាក់ឧបត្ថម្ភធន ដើម្បីជួយរោងម៉ាស៊ីនកិនស្រូវទិញស្រូវពីកសិករ និងក៏បានអំពាវនាវដល់មន្ត្រីនិងមិត្តភក្តិរបស់គណបក្សប្រជាជនកម្ពុជាកាន់អំណាច ឲ្យជួយទិញស្រូវឲ្យបានច្រើនតាមលទ្ធភាព។ ទោះជាយ៉ាងនេះក្តី លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា បានមានប្រសាសន៍ថា ជំនួសឲ្យដោយការយកប្រាក់ពីធនបម្រុងឯកជនមកប្រើ និងការបញ្ជាទិញដែលទទួលពីអ្នកទិញអន្តរជាតិ ដូចជាប្រទេសចិន ម៉ាឡេស៊ី ក្រុងហុងកុង និងប្រទេសសិង្ហបុរី រោងម៉ាស៊ីនកិនស្រូវភាគច្រើនមិនទាំងបានប្រើប្រាក់ឧបត្ថម្ភធននេះទេ។ លោក ឡាក់ បាននិយាយថា “រដូវប្រមូលផលដំបូងជិតបញ្ចប់ហើយ ខណៈដែលមានការបញ្ជាទិញមួយចំនួនពីទីផ្សារក្រៅប្រទេស ដូច្នេះតម្លៃបានឡើងខ្ពស់វិញ”។ លោក ឡាក់ ក៏បានសរសើរតម្លៃខ្ពស់ជាងមុននៅប្រទេសវៀតណាម និងប្រទេសថៃ ដែលនាំឲ្យប្រទេសកម្ពុជាអាចលក់ក្នុងតម្លៃខ្ពស់ជាងមុន ហើយលោកបាននិយាយថា កង្វះការបញ្ជាទិញ មិនមែនការខ្វះប្រាក់ទេ គឺជាមូលហេតុចំពោះការធ្លាក់ចុះតម្លៃពីដំបូង។ លោក ឡាក់ បាននិយាយថា “ភាគច្រើនបំផុតនៃប្រាក់អន្តរាគមន៍មិនត្រូវបានប្រើប្រាស់នៅឡើយទេ ពីព្រោះបញ្ហាបន្ទាន់គឺមិនមែនប្រាក់នោះទេ ប៉ុន្តែគឺការបញ្ជាទិញពីទីផ្សារទៅវិញទេ។ នៅពេលដែលមានការបញ្ជាទិញ រោងម៉ាស៊ីនកិនស្រូវនឹងទិញស្រូវពីកសិករ”។ លោក កង រឿន […]

The post តម្លៃ​ស្រូវ​ឡើងថ្លៃ ប៉ុន្តែ​មិន​បាន​ដល់​តម្លៃ​ធម្មតា appeared first on The Cambodia Daily.