ក្រុមនាយទាហានសកម្ម កំពុងហាត់ល្បុក្កតោ ត្រៀមសម្តែងថ្ងៃបើកការប្រកួតកីឡាជាតិ

ក្រុម​កង​ទ័ពរបស់​​សាលា​ហ្វឹក​ហ្វឺន​នាយ​ទាហាន​សកម្ម ​ដែល​មាន​ទី​តាំង​នៅ​ខេត្ត​កំពង់​ស្ពឺ កំពុង​ធ្វើ​ការ​ហ្វឹក​ហាត់​កីឡាល្បុក្កតោ​ជាមួយ​គ្រូ​តាក្រមាមាស ​សាន​ គឹម​ស៊ាន​ ដើម្បី​ត្រៀម​ចូល​រួម​សម្តែង​ស្នៀតកាំបិត​ខ្លី ក្នុង​ពិធី​បើក​ការ​ប្រកួតកីឡា​ជាតិ លើក​ទី​១ ឆ្នាំ​២០១៦ នា​ថ្ងៃ​ទី​២៨ ខែតុលា ជា​មួយ​នឹង​ក្រុមសម្តែងលើ​ជំនាញ​ផ្សេងៗ​ទៀត។

l1

អស់​រយៈ​ពេល​២​ថ្ងៃ​មក​ហើយ ដែល​ក្រុម​ទាហាន​ជាង​៣០០​នាក់ បាន​ធ្វើ​ការ​ហ្វឹក​ហាត់​​លើ​ជំនាញ​ប្រើ​ស្នៀត​កាំបិត​ខ្លីជាមួយលោក សាន គឹមស៊ាន និង​ក្រុមកូន​សិស្ស​របស់​គាត់ ហើយនៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ​ក្រុម​ទាហាន​ទាំង​អស់​នេះ នឹង​ធ្វើ​ការ​​ហ្វឹក​ហាត់​១​ថ្ងៃ​ទៀត រួច​ធ្វើ​ការ​​ជ្រើស​រើស​យកតែ​២០០​នាក់​ប៉ុណ្ណោះ ដើម្បី​ចូល​រួមសម្តែង​ក្នុង​ថ្ងៃ​បើក​កម្ម​វិធី​​ការ​ប្រកួតកីឡា​ជាតិ នា​ថ្ងៃ​ទី​២៨ ខែតុលា ក្រោម​អធិបតី​ភាព​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

l2

បើ​តាម ​លោក​ វ៉ាត់ ​ចំរើន អគ្គ​លេខាធិការ NOCC និង​​ជា​អ្នក​គ្រប់​គ្រង​កម្ម​វិធីការ​​ប្រកួត​កីឡា​ជាតិ បាន​ឲ្យ​ដឹង​​ថា​ នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ​ លើក​ទី​១ ឆ្នាំ​២០១៦ នា​ថ្ងៃ​ទី​២៨ ខែតុលា​នេះ មាន​​ក្រុម​អ្នក​សម្តែង​​ចម្រុះ​គ្នា​​សរុប​៩៥០​នាក់​ ដោយ​ក្នុង​នោះ មា​ន​ក្រុម​​សម្តែង​​មក​ពី​វិទ្យាស្ថាន​កីឡាជាតិ​​ចំនួន​២៥០​នាក់​ ​ក្រុម​​កង​ទ័ព​នាយ​ទាហាន​សកម្ម​ចំនួន​២០០នាក់​ ក្រុម​​កីឡា​ល្បុក្កតោ​មក​ពី​សាលា​ឯក​ជន​មាន​ចំនួន​២៥០​នាក់​ និង​ក្រុម​សិល្បៈ​មក​ពី​ក្រ​សួង​វប្បធម៌ និង​​វិចិត្រ​សិល្បៈ​​ចំនួន​២៥០​នាក់ ហើយ​លោក ព្រហ្ម ម៉ាញ ក៏​ចូល​រួម​កំប្លែង​ក្នុង​ថ្ងៃ​នោះ​ផង​ដែរ។

l3

លោក​ សាន​ គឹម​ស៊ាន ដែល​ជា​ប្រធាន​កិត្តិយស​អស់​មួយ​ជីវិត​របស់​សហព័ន្ធ​កីឡាល្បុក្កតោ​កម្ពុជា ផង​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ការ​ហាត់​សមរួម​គ្នា​ នឹងបន្ត​​ធ្វើ​​នៅ​ពហុកីឡដ្ឋាន​ជាតិ ​នា​​ថ្ងៃ​ទី​២៣​ និង​ទី​២៦​ ខែ​តុលា ​ដើម្បី​កំណត់​នាទី​នៃ​ការ​សម្តែង ​ព្រោះ​គេ​តម្រូវ​ឲ្យ​សម្តែង​តែ​១៥​នាទី​ប៉ុណ្ណោះ​។ ចំណែក​ពេល​នេះ​សិស្ស​គុន​ល្បុក្កតោ​នៅ​ភ្នំពេញ​ ​ដែល​ភាគ​ច្រើន​មាន​មក​ពី​សាលា​​ប៊ែល​ធី​នោះ ​បានទទួល​ការ​បង្វឹក​ដោយ​​លោក​គ្រូ ​ហុក​ ឈាង​គីម និង​ក្រុម​ការងារ​របស់​គាត់៕

l4

l5

l6

l7

l8

The post ក្រុមនាយទាហានសកម្ម កំពុងហាត់ល្បុក្កតោ ត្រៀមសម្តែងថ្ងៃបើកការប្រកួតកីឡាជាតិ appeared first on CamboSport.