កែវ​ សុខផេង​ ស៊ុត​ចូល​យប់មិញ​១គ្រាប់​ទទួល​កាដូ​ចិញ្ចៀន​​ពី​បង​ប្រុស​

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ កែវ​ សុខផេង​ យប់​មិញ​ស៊ុត​ចូល​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ​១គ្រាប់​ដែល​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល​ ៣-០។ សម្រាប់លទ្ធផល​នេះ បង​ប្រុស​​បង្កើត​​របស់​គេ​គឺ​ កែវ​ សុខ​ង៉ន​បាន​ផ្តល់​ចិញ្ចៀន​មួយ​វង់​ដល់​រូប​គេ​ដើម្បី​លើក​ទឹក​ចិត្ត។

កែវ​ សុខផេង​ ស៊ុត​ចូល​យប់មិញ​១គ្រាប់​ទទួល​កាដូ​ចិញ្ចៀន​​ពី​បង​ប្រុស​

ចិញ្ចៀន កីឡាករ កែវ សុខផេង

 

បើ​តាម​ការ​​បង្ហោះ​លើ​​ ហ្វេសបុក​ផ្ទាល់ខ្លួនរបស់​កីឡាករ កែវ សុខផេង  បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​ក្រុម​ប្រ៊ុយណេ​ ភ្លាម​ស្អែក​ឡើង​បង​ប្រុស​បង្កើត​របស់​គេ​​គឺ​កីឡាករ​ កែវ​​ សុខងន​ បាន​ទិញ​ចិញ្ចៀន​ពេជ្រ​ជា​កាដូ​ឲ្យ​ប្អូន​ប្រុស​និង​ជា​ការ​លើក​ទឹក​ចិត្ត​សម្រាប់​ប្អូន​ដែល​ធ្វើ​បាន​ចូល​ក្នុង​ការ​ប្រកួត​នេះ។​

 

កែវ​ សុខផេង​ ស៊ុត​ចូល​យប់មិញ​១គ្រាប់​ទទួល​កាដូ​ចិញ្ចៀន​​ពី​បង​ប្រុស​

ចិញ្ចៀន កីឡាករ កែវ សុខផេង

 

ខ្សែប្រយុទ្ធមកពីភ្នំពេញក្រោន រូបនេះក៏ថ្លែងអំណរគុណបងប្រុសរបស់ខ្លួនគឺ កែវ សុខងន ដែលបានផ្តល់កាដូនេះផងដែរ៕

 

 

អត្ថបទ៖​ នួន​ ស៊ីណា
រូបថត៖ កែវ សុខផែង