យន្តហោះ​ហ្វឹកហ្វឺន​មួយ​ធ្លាក់​ក្នុង​វាលស្រែ​នៅ​ឥណ្ឌូ​ណេ​ស៊ី

អ្នក​ជួយ​សង្គ្រោះ​ម្នាក់​និយាយ​ថា យន្តហោះ​សម្រាប់​ហ្វឹកហ្វឺន​១​គ្រឿង​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១៩ តុលា ក្នុង​ខេត្ត​កោះ​ជ្វា​កណ្តាល​របស់​ឥណ្ឌូ​ណេ​ស៊ី​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​រង​របួស ។

យន្តហោះ​ធុន VIPER WARRIOR  នោះ​បាន​ធ្លាក់​ក្នុង​ស្រែ​នៃ​ភូមិ TRITIH LOR ស្រុក CILACAP វេលា​ម៉ោង​៨​និង​៥៤​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក ។ លោក  MULWAHYONO អ្នកសម្របសម្រួល​នៃ​ការិយាល័យ​រុករក​និង​ជួយ​សង្គ្រោះ​គូសបញ្ជាក់​ថា គ្រូបង្ហាត់​បើក​យន្តហោះ​និង​សិស្ស​រង​របួស​ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

យន្តហោះ​នោះ​ជា​របស់​សាលា​បើកបរ​យន្តហោះ  PERKASA ហើយ​គ្រោះថ្នាក់​នោះ កើត​មាននៅ​ជិត​ព្រ​លាន​យន្តហោះ ៕