ភ្នំ​ចាស់ ដិតដាម​​រឿងរ៉ាវ​អបិយ​ជំនឿ មាន​ពិធី​ឡើង​ភ្នំ​​ជំនឿ​ត​កូន​ចៅ

ភ្នំ​ចាស់​ជា​រមណីយដ្ឋាន​បុរាណវិទ្យា មាន​ប្រវត្តិ​ដិតដាម​​រឿងរ៉ាវ​អបិយ​ជំនឿ​​ជា​ច្រើន​។ ​ប្រជាពលរដ្ឋ​​​​​មាន​ជំនឿ​លើ​បារមី​ភ្នំ​ ​និង​តែងតែ​រៀបចំ​ពិធី​ឡើង​ភ្នំ​ជា​រៀងរាល់​ឆ្នាំ នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ។

 

ភ្នំ​ចាស់ ដិតដាម​​រឿងរ៉ាវ​អបិយ​ជំនឿ មាន​ពិធី​ឡើង​ភ្នំ​​ជំនឿ​ត​កូន​ចៅ

 

លោក ឃឹម ខុំ គណៈកម្មការ​​គ្រប់គ្រង​​ទី​​បុរាណ​ដ្ឋាន​​​ភ្នំ​ចាស់​​បាន​ប្រាប់​ថា រមណីយដ្ឋាន​បុរាណ​វិទ្យា​ភ្នំចាស់​មាន​រឿង​ពាក់​ព័ន្ធ​យ៉ាង​ច្រើន​ទៅ​នឹង​ប្រវត្តិ​សាស្ត្រ​ ហើយ​ក៏​ជា​ទី​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​មាន​ជំនឿ​ទៅ​លើ​បារមី​ភ្នំ​ផង​ដែរ​។

 

​លោក​ថា ជា​រៀងរាល់​ឆ្នាំ​អ្នក​ស្រុក​តែ​ង​តែ​នាំ​គ្នា​រៀបចំ​ពិធី​បុណ្យ​រំឭក​គុណ​បារមី​ភ្នំ​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ។ លោក​ថា ទាល់​តែ​​ធ្វើ​ពិធី​ទើ​ប​ភ្ញៀវ​អាច​ឡើង​ទៅ​កម្សាន្ត​បាន​ បើ​មិន​ដូច្នេះ​ទេ​អាច​នាំ​គ្រោះថ្នាក់។

 

 

រមណីយដ្ឋាន​បុរាណវិទ្យា​ភ្នំ​ចាស់​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​​មនោរម្យ ឃុំ​ហោង​សំណុំ ស្រុក​ឱរ៉ាល់​ខេត្ត​កំពង់ស្ពឺ។ បើ​ធ្វើ​ដំណើរ​ពី​ទី​រួម​ខេត្ត​កំពង់​ស្ពឺ​តាម​ផ្លូវ​ជាតិ​លេខ ៤២​ ឆ្ពោះ​ទៅ​កាន់​ទី​រួម​ស្រុក​ឱ​រ៉ាល់ ចម្ងាយ​ជាង ៣០ គីឡូម៉ែត្រ៕

 

ភ្នំ​ចាស់ ដិតដាម​​រឿងរ៉ាវ​អបិយ​ជំនឿ មាន​ពិធី​ឡើង​ភ្នំ​​ជំនឿ​ត​កូន​ចៅ

 

ភ្នំ​ចាស់ ដិតដាម​​រឿងរ៉ាវ​អបិយ​ជំនឿ មាន​ពិធី​ឡើង​ភ្នំ​​ជំនឿ​ត​កូន​ចៅ

 

ភ្នំ​ចាស់ ដិតដាម​​រឿងរ៉ាវ​អបិយ​ជំនឿ មាន​ពិធី​ឡើង​ភ្នំ​​ជំនឿ​ត​កូន​ចៅ

 

ភ្នំ​ចាស់ ដិតដាម​​រឿងរ៉ាវ​អបិយ​ជំនឿ មាន​ពិធី​ឡើង​ភ្នំ​​ជំនឿ​ត​កូន​ចៅ

 

ភ្នំ​ចាស់ ដិតដាម​​រឿងរ៉ាវ​អបិយ​ជំនឿ មាន​ពិធី​ឡើង​ភ្នំ​​ជំនឿ​ត​កូន​ចៅ

 

ភ្នំ​ចាស់ ដិតដាម​​រឿងរ៉ាវ​អបិយ​ជំនឿ មាន​ពិធី​ឡើង​ភ្នំ​​ជំនឿ​ត​កូន​ចៅ

 

ភ្នំ​ចាស់ ដិតដាម​​រឿងរ៉ាវ​អបិយ​ជំនឿ មាន​ពិធី​ឡើង​ភ្នំ​​ជំនឿ​ត​កូន​ចៅ

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា