ធានាថាសើច! អ្នកគាំទ្រ ២រូប ធ្វើត្រាប់តាមបទ«ហ៊ុយ ហ៊ុយ» Challenge របស់ពេជ្រ សោភា! (មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្មីៗនេះ បទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ថ្មី ដែលមានចំណងជើងថា «ហ៊ុយ ហ៊ុយ» របស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានទាក់ទាញចិត្តយុវវ័យម្តងទៀត ជាមួយនឹងក្បាច់រាំស្ទាយ៍បក់ហ៊ុយ ហ៊ុយ ។

ទន្ទឹមនឹងនេះផងដែរ អ្នកនាង ពេជ្រ សោភា ក៏បានបង្កើតនូវល្បែងកម្សាន្តថ្មីមួយ ដែលគេហៅថា «ហ៊ុយ ហ៊ុយ Challange» ។ ដោយល្បែងកម្សាន្តនេះ បង្កើតឡើងសម្រាប់អ្នកគាំទ្ររបស់នាងផ្ទាល់តែម្តង ដែលនិយមចូលចិត្តស្តាប់ និងធ្វើត្រាប់តាមបទ «ហ៊ុយ ហ៊ុយ» អាចថតជាវីដេអូបង្ហាញនូវក្បាច់បក់ហ៊ុយហ៊ុយ ដែលខ្លួនគិតថាឡូយ រួចបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។ បន្ថែមពីនេះ ក្បាច់រាំណាដែលមើលទៅឡូយ និងអែមជាងគេ នឹងត្រូវបានទទួលរង្វាន់ CD មួយបន្ទះជាមួយនឹង ហត្ថលេខា រួមទាំងស្នាមបបូរមាត់របស់អ្នកនាង ពេជ្រ សោភា នៅលើ CD ផ្ទាល់តែម្តង។

ខាងក្រោមនេះ គឺជាវីដេអូរបស់អ្នកគាំទ្រ ២រូប ដែលពួកគាត់បានចូលរួមលេងកម្សាន្ត «ហ៊ុយ ហ៊ុយ Challange» នេះ និងត្រូវបានផេកហ្វេសប៊ុក អ្នកនាង ពេជ្រ សោភា ចែករំលែកបន្តផងដែរ។

ដូចនេះ បើចង់ដឹងថាឡូយប៉ុណ្ណាទស្សនាវីដេអូទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា បទចម្រៀងថ្មីរបស់តារាចម្រៀងស្រី ផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានចេញ Teaser ហើយ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ។

បទចម្រៀងចំណងជើងថា «ហុយហុយ» របស់តារាស្រីរូបនេះ ជាបទមួយ មានសាច់ភ្លេងខុសប្លែកពីបទដទៃ ត្រង់ថាបន្ថែមជាមួយនឹងភ្លេងឆៃយាំ ដែលកាន់តែធ្វើឲ្យបទ ចម្រៀងមួយនេះ ពិរោះ និងទាក់ទាញរឹតតែខ្លាំង។

ជាមួយគ្នានោះដែរ​ សន្ទុះនៃអ្នកចុច Like មានដល់ ១ម៉ឺន និង Share យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនេះគ្រាន់តែចេញ Teaser មិនដល់២នាទីផង ចុះទម្រាំតែចេញ MV ទៀតនោះ តើនឹងកក្រើកខ្លាំងប៉ុណ្ណាទៅ?

ចង់ដឹងថា បទ«ហុយហុយ» ពិតជាកន្ត្រាក់អារម្មណ៍អ្នកគាំទ្រយ៉ាងណា តោះស្តាប់ទាំងអស់គ្នា៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload