កំពូលតារាល្បីៗ ដែលបានបែកបាក់ចំណងស្នេហា ក្នុងឆ្នាំ ២០១៦ នេះ!

ឆ្នាំ ២០១៦ យើងនេះ នឹងជិតកន្លងផុតឆាប់ៗនេះហើយ ជាពិសេស ឆ្នាំនេះជាឆ្នាំ ដែលមានតារាល្បីៗជាច្រើន បានបែកបាក់ទំនាក់ទំនងស្នេហាគ្នា ជាច្រើនផងដែរ។ ពួកគេជាគូសង្សារនឹងគ្នា ជាគូដណ្តឹងនឹងគ្នា សូម្បីតែប្តីប្រពន្ធយូរឆ្នាំមកហើយ ក៏បែរជាបែកបាក់គ្នាដែរ។

ជាការពិតណាស់ ប្រសិនបើនៅជាមួយគ្នា មិនចុះសម្រុងគ្នា នោះមានតែជម្រើសតែមួយគត់ គឺចែកផ្លូវគ្នា។ តោះទៅតាមដានទាំងអស់គ្នា ថាតើមានគូស្នេហ៍ណាខ្លះ ដែលបែកបាក់គ្នាក្នុងឆ្នាំ ២០១៦ នេះ? 

# Tobey Maguire និង Jennifer Meyer

Tobias Vincent "Tobey" Maguire គឺជាតារាសម្តែង និងជាផលិតករភាពយន្ត ជនជាតិអាមេរិក។ គាត់ត្រូវបានមនុស្ស ពាសពេញពិភពលោកស្គាល់តាមរយៈ តួអង្គជា Sam Raimi ក្នុងខ្សែភាពយន្តរឿង Spider-Man។ បន្ទាប់ពីរៀបការជាមួយ Jennifer Meyer ដែលជាអ្នករចនាម៉ូតគ្រឿងអល្លង្ការ អស់រយៈពេល ៩ ឆ្នាំរួចមក ពួកគេបានចុះផ្សាយពីការសម្រេចចិត្តចែកផ្លូវគ្នារបស់ពួកគេលើទស្សនាវដ្តី People និងបានបញ្ជាក់ថា ពួកគេនឹងទទួលខុសត្រូវចិញ្ចឹមកូនប្រុសស្រីទាំង ២ នាក់ឲ្យចប់ចុងចប់ដើម។ 

# Paris Hilton និង Thomas Gross

Paris Hilton គឺជាអ្នកជំនួញស្រី តារាម៉ូដែល អ្នកចម្រៀង ឌីជេ និងជាអ្នកនិពន្ធផងដែរ។ បន្ទាប់ពីបានជួប Thomas Gross នៅឯទីក្រុង Cannes នាងបានចាប់ផ្តើមស្រលាញ់គ្នា និងបើកចំហជាសាធារណៈភ្លាមៗទៀតផង។ ប៉ុន្តែ គួរឲ្យសោកស្តាយណាស់ ដែលពួកគេទាំង ២ នាក់បានសម្រេចចិត្ត ធ្វើការចែកផ្លូវគ្នា នៅខែមេសា ឆ្នាំ ២០១៦ នេះទៅហើយ។ 

# Amber Heard និង Johnny Depp

Johnny Depp គឺជាតារាសម្តែង ផលិតករ និងតន្រ្តីករ។ គាត់ជាតារាសម្តែង ដែលទទួលបានពានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។ មនុស្សជុំវិញពិភពលោកស្គាល់លោក ដោយសារតែលោក ជាតួឯកក្នុងខ្សែភាពយន្ត Pirates of the Caribbean ។ កាលពីខែឧសភា កន្លងទៅនេះ Amber Heard ដែលជាប្រពន្ធរបស់ Johnny Depp ក៏បានដាក់ពាក្យសុំលែងលះ បន្ទាប់ពីរៀបការបានមួយឆ្នាំ។ 

# Rihanna និង Drake

Rihanna និង Drake ត្រូវបានគេស្គាល់ថា ជាគូស្នេហ៍ ដែលម្តងបែកគ្នា ម្តងត្រូវគ្នា ស្មានមិនត្រូវទាល់តែសោះឡើយ។ នៅដើមខែតុលានេះ Rihanna ក៏បាននិយាយថា នាងចែកផ្លូវគ្នាហើយ បន្ទាប់ពីស្គាល់គ្នារយៈពេល ៧ ឆ្នាំរួចមក។ ទោះជាយ៉ាងណា យើងនៅតែតាមដានគូស្នេហ៍នេះបន្តទៀត អ្នកណាទៅដឹងថា ពួកគេអាចនឹងត្រូវគ្នាវិញឆាប់ៗនេះផងក៏មិនដឹង។ 

# Taylor Swift និង Calvin Harris

ចំណងស្នេហារវាង តារាចម្រៀងស្រី ដ៏ល្បីឈ្មោះរបស់ពិភពលោកបច្ចុប្បន្ននេះ គឺនាង Taylor Swift ជាមួយនឹង Calvin Harris ដែលជាអ្នកនិពន្ធ និងជាឌីជេល្បីឈ្មោះដែរនោះ បានចែកផ្លូវគ្នាតាំងពីដើមខែមិថុនា។ Calvin Harris ក៏បានបង្ហោះសារមួយចុងក្រោយថា “គ្មានអ្វីសេសសល់ ក្រៅពីការស្រលាញ់ និងការគោរពដ៏ធំធេង”។ ប៉ុន្តែស្ថានភាព ក៏បានប្រែក្លាយជាកាន់តែអាក្រក់ ដោយសារតែលេចធ្លាយរូប Taylor Swift ជាមួយនឹង Tom Hiddleston កៀកកើយគ្នានៅឆ្នេរសមុទ្រ។ 

# Taylor Swift និង Tom Hiddleston

Tom Hiddleston គឺជាតារាសម្តែង ជាផលិតករ ជនជាតិអង់គ្លេស ហើយទំនាក់ទំនងរបស់ Taylor Swift និង Tom Hiddleston បានក្លាយជារឿងមួយដ៏ភ្ញាក់ផ្អើល បន្ទាប់ពីទើបតែបែកគ្នាជាមួយ Calvin Harris មិនទាន់បានប៉ុន្មានផងនោះ។ ពួកគេមានទំនាក់ទំនងយ៉ាងស្អិតរមួត និងសឹងតែឈានជើងចូលរោងការទៅហើយ ប៉ុន្តែនៅថ្ងៃទី ៦ ខែកញ្ញា ពួកគេត្រូវបានចុះផ្សាយថា សម្រេចចិត្តចែកផ្លូវគ្នាហើយ។ 

# Taylor Kinney និង Lady Gaga

Lady Gaga មានទំនាក់ទំនងជាមួយ Taylor Kinney ដែលជាតារាសម្តែង និងតារាបង្ហាញម៉ូតបុរសជនជាតិអាមេរិក តាំងពីឆ្នាំ ២០១១ នៅពេលដែលពួកគេសម្តែងរួមគ្នា ក្នុងចម្រៀង “You and I” របស់ Lady Gaga។ ក្រោយមក ពួកគេត្រូវបានគេរាយការណ៍ថា បែកផ្លូវគ្នា កាលពីខែកក្កដាកន្លងទៅនេះ។ 

# Demi Lovato និង Wilmer Valderrama

តារាចម្រៀងស្រី ជនជាតិអាមេរិក Demi Lovato បានចាប់ផ្តើមស្រលាញ់គ្នា ជាមួយនឹងតារាសម្តែងប្រុស Wilmer Valderrama តាំងពីឆ្នាំ ២០១០ មក។ ផ្ទុយទៅវិញ ពួកគេបានបង្ហោះសារ ក្នុងបណ្តាញសង្គម Twitter ពីការបញ្ចប់ទំនាក់ទំនងជិត ៦ ឆ្នាំរបស់ពួកគេ ក្នុងខែមិថុនាកន្លងទៅនេះថា “រវាងពួកយើង មិនមានអ្វីដែលល្អ ជាជាងមិត្តល្អនោះទេ”។ 

# Zayn Malik និង Gigi Hadid

Zayn Malik គឺជាតារាចម្រៀង ជនជាតិអង់គ្លេស និងត្រូវបានគេស្គាល់ថាជា អតីតសមាជិកក្រុមចម្រៀងបុរសដ៏ល្បីឈ្មោះ One Direction ផងដែរ។ បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នា រយៈពេល ៧ ខែរួចមក ពួកគេក៏បានសម្រេចចិត្តចែកផ្លូវគ្នានៅដើមខែមិថុនា កន្លងទៅនេះ។ ប៉ុន្តែប្រភពជាច្រើនបាន បង្ហាញថាពួកគេអាចនឹងត្រូវគ្នាវិញទៅហើយ។ 

# Ariana Grande និង Ricky Alvarez

ទំនាក់ទំនង រវាងតារាចម្រៀងស្រីរូបស្រស់ ជនជាតិអាមេរិក Ariana Grande ជាមួយនឹងអ្នករាំរបស់នាងឈ្មោះ Ricky Alvarez ត្រូវបានរាយការណ៍ថា ត្រូវបានបញ្ចប់ដាច់ស្រេច នៅចុងខែកក្កដា កន្លងមកនេះ។ ពួកគេមានទំនាក់ទំនងជាមួយគ្នា តាំងពីខែកក្កដា ឆ្នាំមុន នៅពេលដែលគេប្រទះឃើញ Ariana Grande ថើបគ្នាជាមួយ Ricky Alvarez ។ 

# Jennifer Lopez និង Casper Smart

Jennifer Lopez ជាមួយនឹងមិត្តប្រុសយូរឆ្នាំ របស់ខ្លួន នៅខែសីហាកន្លងទៅនេះ។ ប្រភពមួយបានលើកឡើងថា “ពួកគេដូចជាមិនមានរឿងអ្វីកើតឡើងទាល់តែសោះ ពួកគេនៅជាមួយគ្នាចុះសម្រុងគ្នាទៀតផង ប៉ុន្តែការបែកផ្លូវគ្នានេះ ហាក់ដូចជា ចប់ដោយឯកឯងតែម្តង ដឹងតែមិនគួរឲ្យជឿ”។ 

# Justin Bieber និង Sofia Richie

អ្នកណាៗ ក៏ដឹងដែរថា Justin Bieber ជាតារាចម្រៀង លំដាប់ពិភពលោក។ ហើយកាន់តែល្បីសុះសាយជាងនេះទៅទៀតនោះ គឺទំនាក់ទំនងរបស់ Justin ជាមួយនាង Sofia Richie ។ ប៉ុន្តែបន្ទាប់ពី ទៅធ្វើដំណើរកម្សាន្តនៅ ប្រទេសម៉ិកសិករួចមក ពួកគេទាំង ២ នាក់បានបញ្ចប់ទំនាក់ទំនងរយៈពេល ៦ អាទិត្យរបស់ពួកគេ នៅពាក់កណ្តាលខែកញ្ញា។ ជាពិសេស មិនមានប្រភពណាមួយបញ្ជាក់ថា ពួកគេបែកគ្នាដោយសារអ្វីឡើយ។ 

# Angelina Jolie និង Brad Pitt

អ្នកគាំទ្រជាច្រើនបាន បដិសេធមិនជឿសោះឡើយថា Angelina ដាក់ពាក្យសុំលែងលះ Brad Pitt កាលពីខែកញ្ញាកន្លងមកនេះ។ Angelina បានលើកហេតុផលថា “រស់នៅមិនចុះសម្រុងគ្នា” ដើម្បីលែងលះ។ Brad ក៏បាននិយាយដែរថា លោកពិតជា ពិបាកចិត្តយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលសំខាន់នោះគឺ សុខុមាលភាពរបស់កូនៗ។ ការចែកផ្លូវគ្នា របស់គូស្វាមីភរិយានេះ មិនទាន់មានប្រភពណាមួយ អាចបញ្ជាក់ហេតុផលច្បាស់លាស់នោះទេ។ សូម្បីតែតារាល្បីៗ ជាច្រើនផ្សេងទៀត ក៏សឹងតែមិនជឿពី បញ្ហាលែងលះរបស់ពួកគេដែរ៕ 

ប្រភព៖ POPSUGAR | WONDERWALL | Wikipedia

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload