អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋជាន់ទី២ ក្បែរផ្សារទួលសង្កែ បានរលត់ហើយ ក្រោយអន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ចទាន់ពេល

(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅជាន់ទី២ តាមផ្លូវលេខ៩៣ ក្បែរផ្សារទួលសង្កែ ក្នុងទឹកដីសង្កាត់ស្រះចក ខណ្ឌដូនពេញ បានរលត់ទៅហើយ នៅវេលាម៉ោងប្រមាណ៣៖៤០នាទីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ បន្ទាប់ពីមានការជួយអន្តរាគមន៍ទាន់ពេលវេលាពីអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ កើតឡើងគឺមកពីឆ្លងចរន្តភ្លើង ប៉ុន្តែមិនបានបំផ្លាញទ្រព្យសម្បត្តិធំដុំនោះទេ។ រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង បានទៅកាន់កន្លែងកើតហេតុ ប៉ុន្តែបានបាញ់តែមួយរថយន្តប៉ុណ្ណោះ។ នៅកន្លែងកើតហេតុគេក៏សង្កេតឃើញអភិបាលខណ្ឌដូនពេញ លោក គួច ចំរើន និងអភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី ក៏ដឹកនាំកម្លាំងទៅជួយអន្តរាគមន៍ផងដែរ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត