នាយ គ្រឿន ទម្លាយរឿងដ៏អាម៉ាស់បំផុតពេលទើបចូលសិល្បៈដំបូង

6 Videos


តារាកំប្លែងស្ងួតដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងពីមហាជន នាយ គ្រឿន បានទម្លាយរឿងដ៏គួរឱ្យអាម៉ាស់បំផុតរបស់លោក និងមិនអាចបំភ្លេចបាន ខណៈពេលដែលលោកទើបឈានជើងចូលសិល្បៈដំបូងទៅដល់ទស្សនិកជន ក្រោយសម្រេចចិត្តបញ្ចប់ជីវិតធ្វើជាកម្មការសំណង់ ។

នាយ គ្រឿន ទម្លាយរឿងដ៏អាម៉ាស់បំផុតពេលទើបចូលសិល្បៈដំបូង

ជាការពិត ទទឹមនឹងភាពជោគជ័យដែលលោកកំពុងតែទទួលបានមកដល់សព្វថ្ងៃនេះ លោកបានឆ្លងកាត់ជីវិតជាអ្នកសិល្បៈមួយនេះទាំងលំបាក ព្រោះលោកមិនធ្លាប់គិតថាចង់ក្លាយជាអ្នកសិល្បៈឡើយពីមុនមក តែនៅពេលដែលបងប្រុសលោក នាយ ពែកមី ជម្រុញឱ្យលោកធ្វើជាអ្នកកំប្លែង ទើបលោកខិតខំប្រឹងធ្វើតាមបងប្រុស។

នាយ គ្រឿន ទម្លាយរឿងដ៏អាម៉ាស់បំផុតពេលទើបចូលសិល្បៈដំបូង

តារាកំប្លែងដែលកំពុងឡើងកូដរូបនេះ បានឱ្យដឹងថា នៅពេលលោកឡើងឆាកដំបូង លោកប្រៀបដូចជាទីងមោងអ៊ីចឹង លោកមិនអាចនិយាយអ្វីទាំងអស់នៅពេលដែលចេញទៅជួបទស្សនិកជន ចុងក្រោយលោកបានត្រឹមតែត្រឡប់ចូលទៅខាងក្នុងវិញដោយមិនបាននិយាយអ្វីសូម្បីតែមួយម៉ាត់។

នេះជារឿងពិតដែលតួឯកប្រុសក្នុងរឿង «ត្រកូលអ្នកប្រដាល់» រូបនេះ បានទម្លាយប្រាប់ទស្សនិកជន ហើយវាក៏ជារឿងមួយដែលតែងតែស្ថិតនៅក្នុងខួរក្បាលរបស់តារាកំប្លែងរូបនេះជាប់រហូតមកផងដែរ ប៉ុន្ដែបន្ទាប់ពីលោកព្យាយាមឡើងឆាកយូរៗទៅ លោកក៏អាចទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ៕ BeBe

នាយ គ្រឿន ទម្លាយរឿងដ៏អាម៉ាស់បំផុតពេលទើបចូលសិល្បៈដំបូង