បក្ស​ប្រឆាំង​ស្នើ​គ.ជ.ប​សម្រួល​ឲ្យ​ពលករ​នៅ​ថៃ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ព្រំដែន

គណបក្ស​សង្គ្រោះជាតិ ស្នើ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ។

លិខិត​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ស្នើ​ទៅ​ប្រធាន​គ..ប លោក ស៊ិក ប៊ុនហុក កាល​ពី​ថ្ងៃ​ទី​១៨ តុលា ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៩ តុលា លើក​ឡើង​ថា កាល​ពី​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១៦ តុលា ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ​ប្រមាណ​៦០០​នាក់ ដែល​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​តាម​ឃុំ-សង្កាត់ ក្នុង​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ ខកខាន​មិន​ចុះ​ឈ្មោះ​បោះឆ្នោត ដោយ​សារ​តែ​មេឃុំ-ចៅសង្កាត់​មិន​ព្រម​ពេញ​លិខិត​បញ្ជាក់​ទី​សំណាក់​ដល់​ពួកគេ។

លិខិត​នោះ​បញ្ជាក់​ថា ការ​ស្នើ​សុំ​អន្តរាគមន៍​នេះ ដើម្បី​ជា​ការ​ធានា​សិទ្ធិ​បោះឆ្នោត របស់​ប្រជាពលរដ្ឋ​​ខ្មែរ​គ្រប់​រូប ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។

នៅ​ថ្ងៃ​ទី​១៩ តុលា គ..ប ចេញ​របាយការណ៍​អំពី​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៨ តុលា បង្ហាញ​ថា ចំនួន​ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ទូទាំង​ប្រទេស​មាន​ជិត​៦លាន (,៩២៨,៧៦៨) នាក់។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។