បទមនោសញ្ចេតនាថ្មីរបស់ យក់ ថិតរដ្ឋា កំពុងអង្រួនចិត្តអ្នកមានវិបត្តិស្នេហា…! (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងកូនពីរ ប៉ុន្តែសម្លេងនៅតែក្រអួនក្រអៅដក់ជាប់ក្នុងបេះដូង អ្នកគាំទ្រជាច្រើននាក់ អ្នកនាង យក់ ថិតរដ្ឋា ថ្មីៗនេះទើបតែបានចេញបទថ្មីបែប មនោសញ្ចេតនារបស់ខ្លួនមួយបទទៀតហើយ ដែលមានចំណងជើងថា៖ «ថ្ងៃនេះអ្នកណាខូចចិត្តដូចខ្ញុំ» នៅក្នុងផលិតកម្មហង្សមាស។

តាមរយៈហ្វេសប៊ុកផេករបស់រស្មីហង្សមាសបានឱ្យដឹងថា បទថ្មីរបស់អ្នកនាង យក់ ថិត រដ្ឋា មួយបទនេះ ជាបទចម្រៀងមនោសញ្ចេតនាប្លែក  មួយបែបទៀត និយាយពីរឿងវិបត្តិស្នេហាដ៏ក្រៀមក្រំ សោកសៅ លន្លង់លន្លោច រៀបរាប់ពីរឿងស្នេហាពីក្នុងដួងចិត្តនារីម្នាក់ ដែលនឹកទៅដល់សង្សារចាស់ របស់ខ្លួនយ៉ាងកម្សត់ នៅពេលដែលបានឃ្លាតឆ្ងាយពីគ្នាទៅហើយ ដោយសារការមិនយល់ចិត្តគ្នាទៅវិញទៅមក។

អ្នកណាខ្លះយល់អារម្មណ៍មួយនេះ?

បទនេះក៏ត្រូវបានឱ្យដឹងទៀតផងដែរថា និពន្ធឡើងដោយយកលំនាំតាម បទភ្លេងចាស់ របស់លោក ណុប បាយ៉ារិទ្ធិ ដែលមានចំណងជើងថា «ប្រច័ណ្ឌក្នុងចិត្ត»។ ក្រោយចេញបទចម្រៀងថ្មីនេះ មានអ្នកគាំទ្រតារាចម្រៀង សម្លេងស្អក អ្នកនាង យក់ ថិតរដ្ឋា ជាច្រើនបានសម្តែងការពេញចិត្តយ៉ាងខ្លាំង និងបានសរសើរថាបទនេះពិរោះគ្រប់ៗគ្នា ព្រោះនាងច្រៀងច្បាស់ៗល្អ និងមានសម្លេងបង្កប់ទឹកដមទាក់ទាញអារម្មណ៍អ្នកស្តាប់ឱ្យចូលក្នុងសាច់រឿង នៃបទចម្រៀង ជាដើម ជាពិសេសបទថ្មីនេះ គឺបានចាក់ចំបេះដូងអ្នកកំពុងមាន វិបត្តិស្នេហាទាំងអស់គ្នា។

មិនតែប៉ុណ្ណោះក៏មានអ្នកគាំទ្រជាច្រើន បានសំណូមពរឱ្យតារាស្រីម្នាក់នេះ ច្រៀងគូជាមួយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ទៀតផង។ ទោះជាយ៉ាងនេះក្តី ក៏អ្នកគាំទ្រមួយចំនួនផ្សេងទៀត មានក្តីរំពឹងទុកជាមុនថា បទថ្មីនេះនឹងបានទទួលការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់អ្នកស្តាប់គ្រប់វ័យ។

ចង់ដឹងថា បទថ្មីរបស់អ្នកនាង យក់ ថិតរដ្ឋា ពិរោះ និងបង្កប់មនោសញ្ចេតនា ជ្រាលជ្រៅខ្លាំងប៉ុណ្ណា? មានតែទៅស្តាប់ទាំងអស់គ្នា បន្តិចទៅមើល៍៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload