ញាក់សាច់ ម្ចាស់ក្សត្រីនៃតន្ដ្រី Kpop នាង CL វាយផ្តាច់ការប្រគុំតន្រ្តី ៩ទីក្រុងទូទាំងទ្វីបតែម្នាក់ឯង!

អាមេរិកខាងជើង៖ ប្រសិនជាឥលូវនេះអ្នកកំពុងតែ ស្ថិតនៅទ្វីបអាមេរិកខាងជើង អ្នកប្រាកដជាសំណាងណាស់ ពីព្រោះថា ម្ចាស់ក្សត្រីនៃតន្រ្តី Kpop នាង CL នឹងឆ្ពោះទៅទីនោះ ដើម្បីបង្កើតការប្រគុំតន្ត្រីទោល ឆ្លងកាត់ ៩ទីក្រុងទូទាំងទ្វីបតែម្តង។

ជាការពិតណាស់ នេះជាដំណឹងល្អមួយសម្រាប់ប្រិយមិត្ដ ដែលរស់នៅតំបន់នោះ ដែលប្រាថ្នាចង់ទស្សនានូវការប្រគុំតន្រ្តី HELLO BI+CHES TOUR 2016 របស់កំពូលតារា Kpop ស្រី នាង CL ដោយផ្ទាល់ និងជាឱកាសល្អបំផុតមួយដែរ សម្រាប់អ្នកគាំទ្រស្រលាញ់នាង។ បន្ថែមពីនេះ អ្នកក៏មិនបាច់ភ័យព្រួយ ចំពោះការខកខានមិនបានទស្សនាអ្វីនោះទេ ដោយខាងក្រោមនេះ ជាកាលវិភាគទាំងមូលនៃការប្រគុំតន្ដ្រីរបស់នាង៖

-ថ្ងៃសោរ៍ ទី២៩ ខែតុលា ធ្វើឡើងនៅឯសាល Hammerstein Ballroom នៃទីក្រុងញូវយ៉ក

-ថ្ងៃច័ន្ទ ទី៣១ ខែតុលា ធ្វើឡើងនៅ Showbox SODO នៃទីក្រុង Seattle រដ្ឋវ៉ាសិនតោន ។

-ថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ធ្វើឡើងនៅឯសាលមហាស្រព Vogue Theatre ស្ថិតនៅ Vancouver នៃប្រទេសកាណាដា។

-ថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ធ្វើឡើងនៅសាលមហាស្រព Warfield Theatre នៃ San Francisco

-ថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ធ្វើឡើងនៅសាលមហាស្រព Microsoft Theater នៃ Los Angeles។

-ថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ធ្វើឡើងនៅឯ Bomb Factory នៃទីក្រុង Dallas រដ្ឋ Texas។

-ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ធ្វើឡើងនៅ Center Stage ស្ថិតនៅឯរាជធានី Atlanta នៃរដ្ឋ Georgia។

-ថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ធ្វើឡើងនៅសាលមហោស្រព The Chicago Theatre នៃរដ្ឋ Chicago

-ថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ធ្វើឡើងនៅ Sound Academy នៃToronto ប្រទេសកាណាដា។ 

ទស្សនា បទចម្រៀងទោល ដែលពេញនិយមបំផុតរបស់ នាង CL៖

ប្រភព៖ Allkpop

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload