ទោះពេជ្រ សោភា ត្រូវគេមើលងាយ ថាពាក់អាវជជុះ តែនាងនៅតែ….

ភ្នំពេញ៖ តារាចម្រៀងស្រី កំពុងតែកក្រើកនូវបទថ្មី "ហ៊ុយ ហ៊ុយ" អ្នកនាង ពេជ្រ សោភា ត្រូវបានទំព័រហ្វេសប៊ុកមួយ មើលងាយដាក់រូបនាងយ៉ាងខ្លាំង។ ប៉ុន្តែដឹងទេថា ក្រោយពីរូបនាងបានឃើញសារ ដែលត្រូវបានគេសរសេរដាក់ខ្លួនបែបនេះ តើនាងមានប្រតិកម្មយ៉ាងណា?

អ្នកនាង ពេជ្រ សោភា មិនបានបង្អង់យូរ ក៏បានសរសេរសារ ជាមួយនឹងពាក្យពេចន៍សមរម្យថា "អ្នកដែលជាហ្វេនពេជ្រ សោភា ខ្មាស់គេទេ? បើពេជ្រ សោភា ពាក់អាវជជុះ និងស្បែកជើងជជុះ ឡើងម្តងៗ? បងប្អូនអ្នកលក់ជជុះទាំងអស់ ខឹងខ្ញុំទេ ពេលលឺបែបនេះ? ខោអាវជជុះមានអីមិនល្អ ពាក់ហើយឡើងហ៊ុយ ហ៊ុយ"

ការឆ្លើយតបរបស់អ្នកនាងបែបនេះ បន្ទាប់ពីមានទំព័រហ្វេសប៊ុកមួយ បានដាក់ឈ្មោះរបស់អ្នកនាងពេជ្រ សោភាធំៗ និងសរសេរសារមិនគប្បីថា "កុំមាត់ អ្នកចម្រៀងស្រុកខ្មែរ ពាក់តែអាវជជុះទេ ជាពិសេស ពេជ្រ សោភា ស្បែកជើងជជុះមានម៉ូយទៀត នៅមុខពេទ្យ រុស្ស៊ី"។  

ទោះបីជាទំព័រហ្វេសប៊ុកមួយ បានវាយប្រហារទៅកាន់អ្នកនាង ពេជ្រ សោភា ក៏រូបនាង មិនបានជេរស្តី រឺតតាំងអ្វីច្រើននោះដែរ គឺនៅតែប្រកាន់ចិត្តស្ងប់។ តែបើក្រឡេកមើលអ្នកគាំទ្រភាគច្រើនវិញ គឺបានជួយតបតយ៉ាងចាស់ដៃ ជំនួសនាង៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា អ្នកនាង ពេជ្រ សោភា បានប្រកាសថា បើរូបនាងត្រូវស្លាប់នៅលើឆាក ក៏នាងសុខចិត្តដែរ ឲ្យតែបានច្រៀងចម្រៀងមួយបទមុនស្លាប់។

តារាចម្រៀងថ្គាមខ្លា អ្នកនាង ពេជ្រ សោភា ក្រោយពីបានផ្អាកការងារសិល្បៈ មួយរយៈពេល ដោយទៅសម្ងំព្យាបាលជំងឺពេលនេះ នាងបានវិលត្រឡប់មកវិញ ហើយដោយនាងបានប្រាប់មហាជនថា នាងស្រលាញ់សិល្បៈខ្លាំងណាស់ បើទោះជានាងត្រូវស្លាប់ នៅលើឆាកក៏សុខចិត្តឲ្យតែ បានច្រៀងចម្រៀងមួយបទមុនស្លាប់ ។

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានប្រាប់ឲ្យដឹងជាសាធារណៈថា អ្នកនាងស្រលាញ់ការងារសិល្បៈខ្លាំងណាស់ រកអ្វីមកនិយាយឫប្រៀបមិនបានទេ ព្រោះថាជីវិតរបស់នាងគឺស្រលាញ់ ការច្រៀងពេលខ្លះប្រសិនបើនាងត្រូវបាត់បង់ជីវិត ក៏នាងសុខចិត្តស្លាប់ នៅលើឆាកឲ្យតែបានច្រៀងចម្រៀងមួយបទ មុនស្លាប់ក៏សុខចិត្ត ។

តារាចម្រៀងស្រីដែលកំពុងតែល្បី ក្នុងការតាក់តែងនិពន្ធបទ Original Song រូបនេះ បានប្រាប់ឲ្យទៀតថា នៅពេលដែលនាងឈឺគឺ មានការណែនាំចង់ឲ្យនាង សម្រាក់តែផ្ទុយទៅវិញ គឺនាងគិតថាការតាក់តែងនិពន្ធ បទចម្រៀងថ្មីរបស់នាង គឺជាការព្យាបាលជំងឺរបស់នាងទៅវិញ ហើយមួយវិញទៀតនៅពេល ដែលនាងឈឺ គឺនាងចង់ចំណាយពេលសាងស្នាដៃ តាក់តែងនិពន្ធ ព្រោះបើទោះជាយើង ទៅឫនៅគឺចង់ឲ្យមានស្នាដៃ បន្សល់ទុក ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload