បេនីយ៉ាំង ផ្លាស់ប្តូរជីវិតមកជាសាមញ្ញបំផុត ក្រោយបានជួបគូស្នេហ៍

ភ្នំពេញ៖ ជីវិតរស់នៅរបស់តារាស្រីស៊ិចស៊ី កញ្ញា បេនី យ៉ាំង បានប្រែប្រួលយ៉ាងឆាប់រហ័ស ក្រោយពេលរូបនាង បានទាក់ទងយ៉ាងបើកចំហជាមួយនឹងគូស្នេហ៍។

កន្លងមកមហាជន សង្កេតឃើញថា តារាស្រីចូលចិត្តបង្អួតសាច់ដើមទ្រូងរូបនេះ កាលពីនាងមិនទាន់មានគូស្នេហ៍ នាងបានប្រើជីវិតហ៊ឺហារ ស៊ីវិល័យ ស៊ិចស៊ី ហើយភាគច្រើន រូបនាងតែងចូលភោជនីយដ្ឋានទំនើបៗ ឲ្យសាកសមនឹងកេរ្តិ៍ឈ្មោះរបស់នាងក្នុងរង្វង់សិល្បៈ។ ប៉ុន្តែបន្ទាប់ពីនាង បានជួបបុរសដែលស្រលាញ់រួចមក អ្វីគ្រប់យ៉ាង នាងបានផ្លាស់ប្តូរ ពីជីវិតឡូយឆាយ ស្លៀកពាក់លេចលើលេចក្រោម និងនៅតែក្នុងកន្លែងលំដាប់ខ្ពស់ៗ បែរជាមកអង្គុយញ៉ាំបាយជាមួយគូស្នេហ៍ នៅកន្លែងដីភក់ គ្រាន់តែក្រាលកន្ទេលពីលើតែប៉ុណ្ណោះ។ ជាពិសេស ចំពោះការស្លៀកពាក់របស់នាងវិញ ក៏បានប្រែប្រួលផងដែរ មកជាស្លៀកជាឈុតរលុងធំៗទៅវិញ។ 

ជាមួយគ្នានោះ អ្នកគាំទ្រ បានបើកភ្នែកធំៗ ពេលឃើញការផ្លាស់ប្តូរជីវិតទាំងស្រុង របស់កញ្ញា បេនីយ៉ាំងបែបនេះ ក្រោយពេលនាងមានគូស្នេហ៍ ដោយមកប្រើជីវិតសាមញ្ញបំផុត។

ប៉ុន្តែទោះជាយ៉ាងណា ក៏មានមតិមួយចំនួន បានលើកឡើងថា កញ្ញា បេនីយ៉ាំង មិនបានផ្លាស់ប្តូរជីវិតអ្វីនោះទេ គ្រាន់តែនាងទៅមើលថែ និងធ្វើម្ហូប ឲ្យគូស្នេហ៍របស់នាង នៅឯការដ្ឋានតាមខេត្តប៉ុណ្ណោះ ហើយណាមួយ នាងមិនចង់ឲ្យគូស្នេហ៍ អង្គុយញ៉ាំបាយតែម្នាក់ឯង ដូចនេះនាងក៏បានអង្គុយកំដរ ដើម្បីលើកទឹកចិត្តឲ្យគូស្នេហ៍ មានកម្លាំងធ្វើការបន្តទៀត៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាសម្តែងកញ្ញា បេននី យ៉ាំងបានផ្តាំផ្ញើរដល់អ្នកលេង ហ្វេសប៊ុកនិងអ្នករិះគន់ថា អ្នកដែលតែងតែរិះគន់ និងមិនពេញចិត្ត នាងសូមអោយកាត់ បន្ថយការរិះគន់ សម្រាប់នាងដែលបានបញ្ចេញ ភាពសិចស៊ីកន្លងមក។

សូមរំលឹកថា តារាសម្តែងសិចស៊ីល្បីក្នុងឆ្នាំ២០១៥កញ្ញា បេននី យ៉ាង ត្រូវបានសារព័ត៌មានក្នុង ស្រុកចុះផ្សាយនិងមហាជន រិះគន់ នាងចំពោះរឿង "បង្ហាញភាពស្រើបស្រាលនិងស៊ិចស៊ីជាមួយ អេនឌី ឱ្យកក្រើកពិភពសិល្បៈ" និង "ថតរូបអាក្រាតក្នុងបន្ទប់សណ្ឋាគារឲ្យទស្សនាវដ្តីមួយ" ។

កញ្ញា បេននី យ៉ាង បានផ្តាំផ្ញើរដល់អ្នកលេងហ្វេសប៊ុក និងអ្នករិះគន់ថា អ្នកដែលតែងតែរិះគន់ និងមិនពេញចិត្តនាង សូមអោយកាត់ បន្ថយការរិះគន់។ ភាពសិចស៊ីនេះជាវាចំណែកក្នុងសិល្បៈ ដើម្បីបំរើដល់ទស្សនិកជននិង មហាជនប៉ុណ្ណោះ។ ចំពោះភាពសិចស៊ី សម្រាប់ឆ្នាំ២០១៦នេះ នាងមិនប្រាកដថា នឹងធ្វើខ្លួនអោយសិចស៊ីបែបណានោះទេ ឬសិចស៊ីអោយខ្លាំងជាងមុនយ៉ាងណាឡើយ ពីព្រោះនាងមិនទាន់ច្បាស់ចំពោះគម្រោង រៀបចំខ្លួនអោយសិចស៊ីសម្រាប់ឈុតថ្មី២០១៦។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload