Man City ចំណេញ ២០.៥លានផោន ពីប្រាក់ចំណូល ៣៩២លានផោនរដូវកាលមុន

ក្លិប Manchester City បានទទួលប្រាក់ចំណេញ ២០.៥ លានផោន ពីប្រាក់ចំណូលបំបែកកំណត់ត្រា ក្នុងឆ្នាំ ២០១៥-១៦ ជាការបង្ហាញពីហិរញ្ញវត្ថុប្រចាំឆ្នាំជាលើកទីពីរជាប់ៗគ្នា ដែលក្លិបអង់គ្លេសនេះរកប្រាក់បាន។

Manchester-City

City បានប្រកាសថា ពួកគេរកប្រាក់ចំណូលបានចំនួន ៣៩១លានផោន ពីចំណូលសិទ្ធិផ្សាយតាមទូរទស្សន៍ ការឧបត្ថម្ភ ការលក់សំបុត្រ និងសកម្មភាពពាណិជ្ជកម្មទាំងអស់កាលពីរដូវកាលមុន គឺនៅពេលក្រុមរបស់លោក Manuel Pellegrini បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៤ នៅក្នុងលីក Premier League និងបានឡើងទៅលេងនៅក្របខណ្ឌ Champions League វគ្គ ១/៤ ផ្តាច់ព្រ័ត្រជាលើកដំបូងរបស់ខ្លួន។

ប្រាក់បៀវត្សរ៍សរុប ដែលត្រូវបង់ទៅកីឡាករ និងបុគ្គលិក មានចំនួនប្រហាក់ប្រហែល ១៩៦លានផោន គឺស្មើនឹង ៥០%នៃប្រាក់ចំណូល ដែលចំនួននេះ ត្រូវបានក្រុមគណនីករ ចាត់ទុកថា មានអត្រាល្អផ្នែកហិរញ្ញវត្ថុ សម្រាប់ក្លិបបាល់ទាត់។

ប្រាក់ចំណូលសរុបរបស់ City លើ់ស ៤០លានផោន ជាងប្រាក់ចំណូលកាលពីឆ្នាំ ២០១៤-១៥ ដែលមានចំនួន ៣៥២លានផោន ជាចំនួនកំណត់ត្រាប្រចាំឆ្នាំរបស់ក្លិប។ ចំនួននេះគឺខ្ពស់លំដាប់ទីពីរនៅលីកកំពូលអង់គ្លេស Premier League បន្ទាប់ពីបិសាចក្រហម Manchester United៕

The post Man City ចំណេញ ២០.៥លានផោន ពីប្រាក់ចំណូល ៣៩២លានផោនរដូវកាលមុន appeared first on CamboSport.