លោក Pep បដិសេធព្យាយាម ចង់ចុះហត្ថលេខាជាមួយ Messi

លោក Pep Guardiola បានទទូចថា លោកមិនបានព្យាយាមក្នុងការចុះហត្ថលេខាជាមួយអតីតកូនក្រុមរបស់លោក គឺកីឡាករ Lionel Messi មកក្លិប Manchester City តាមលោកឡើយ ប៉ុន្តែលោកបង្ហើបថា ប្រសិនបើខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីននេះ សម្រេចចិត្តចង់ចាកចេញពីកីឡដ្ឋាន Camp Nou លោកនឹងជាមនុស្សម្នាក់ រង់ចាំឈរតម្រង់ជួរ សម្រាប់យករូបគេ។

Pep-Guardiola

ដោយប្រតិកម្មទៅនឹងការចុះផ្សាយព័ត៌មានក្នុងស្រុក លោក Guardiola និយាយថា «ខ្ញុំមិនបានហៅ Messi ទេ ដោយសារអ្វីខ្ញុំចង់បាននោះ គឺចង់ឲ្យគេលេងនៅ Barcelona ប៉ុន្មានឆ្នាំទៀត។ ខ្ញុំសង្ឃឹមថា រូបគេនឹងបញ្ចប់អាជីពនៅទីនោះ ប៉ុន្តែប្រហែលជាថ្ងៃណាមួយ រូបគេអាចសម្រេចថា ចង់ទៅលេងនៅកន្លែងផ្សេង។ ប្រហែលជា គេចង់ឲ្យកូនរៀនភាសាអង់គ្លេស ខ្ញុំមិនថាដែរ។ ហើយប្រសិនបើវាកើតឡើងមែន នឹងមានបញ្ជីរឈ្មោះ ៤ ៥ ឬ ៦ក្លិបដែលចង់ចុះហត្ថលេខា»។

ប៉ុន្តែនៅសួរថា តើលោកមានហៅកីឡាករណាមួយរបស់ Barcelona នារដូវក្តៅនេះ លោក Guardiola និយាយថា «ទេ ខ្ញុំមិនបានហៅកីឡាករ Barcelona ណាមួយឡើយ»៕

The post លោក Pep បដិសេធព្យាយាម ចង់ចុះហត្ថលេខាជាមួយ Messi appeared first on CamboSport.