«យើង​រួមគ្នា​តែ​មួយ» ​តន្រ្តី​សប្បុរសធម៌​ជួយ​កុមារ​កំព្រា និង​សិល្បករ​ចាស់ៗ កុំ​ភ្លេច​ចូល​រួម​ណា​ថ្ងៃ​សៅរ៍​នេះ

ព្រឹត្តការណ៍  «យើងរួមគ្នាតែមួយ» ឬហៅថា “We Are One” ជា​ព្រឹត្តការណ៍​តន្រ្តី វប្បធម៌ សប្បុរសធម៌ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សាល​សហសិក្សា​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា (តិចណូ) នៅថ្ងៃសៅរ៍ ទី ២២ ខែតុលា ឆ្នាំ ២០១៦ ចាប់ពីម៉ោង ១ រសៀល ដល់​ម៉ោង៦​ល្ងាច។

 

«យើង​រួមគ្នា​តែ​មួយ» ​តន្រ្តី​សប្បុរសធម៌​ជួយ​កុមារ​កំព្រា និង​សិល្បករ​ចាស់ៗ កុំ​ភ្លេច​ចូល​រួម​ណា​ថ្ងៃ​សៅរ៍​នេះ

 

ការ​សម្តែង​ក្នុង​កម្មវិធី​នេះ​នឹង​បូក​បញ្ចូល​ទាំង​ការ​យល់​ដឹង​ពី​វប្បធម៌​ខ្មែរ និង ការ​កម្សាន្ត​បែប​សម័យ​ដែល​មិន​អាច​បំភ្លេច​បាន​ពី​តារា​ចម្រៀង​ល្បីៗ​នៅ​ប្រទេស​កម្ពុជា។ ក្នុង​នោះ​ផង​ដែរ សិល្បៈ​វប្បធម៌​បុរាណ​មាន​ដូចជា ការ​​សម្តែង​របាំ​អប្សរា របាំគ្រុឌ របាំផ្លយសួយ ក្បាច់គុណយុទ្ធក្រុមខម​ យីកេ ការ​ដើរ​បង្ហាញ​ម៉ូដ​តាម​សម័យកាល​និមួយៗ​ ការ​បកស្រាយ​បទ​ចម្រៀង​ជុំ​គ្នា​នៃ​និស្សិត​ទាំង​ដប់​សាកល​វិទ្យាល័យ ព្រម​ទាំង​ឧបករណ៍​តន្ត្រី​បុរាណ​ខ្មែរ​ជាច្រើន​ទៀត។​

 

សម្រាប់​ផ្នែក​យុវវ័យ​វិញ កម្មវិធី​នេះ​ក៏​មាន​ការ​ប្រគំ​តន្រ្តី​បែប​សម័យ​ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ តារា​ចម្រៀង​បទ​មិន​ចម្លង (Original Songs) និង​តារា​ចម្រៀង​អាជីព​ល្បីៗ​ជាច្រើន​ដូចជា លោក ឆន សុវណ្ណារាជ អ្នកនាង យក់ ថិតរដ្ឋា​ លោក នីកូ​ កញ្ញា ឈិត សុវណ្ណបញ្ញា លោក សុគន្ធ ថេរ៉ាយុ កញ្ញា ទេព បូព្រឹក្ស លោក ម៉ា ច័ន្ទបញ្ញា លោក​​ Jimmy Kiss  កញ្ញា Nikki Nikki កញ្ញា ចិត្ត កញ្ចនា និង លោក កាន់ ពេជ្រ ។

 

កាត​សំបុត្រ គឺ​ជា​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​សម្រាប់​ព្រឹត្តការណ៍នេះ ពីព្រោះ​វា​ធ្វើ​ឡើង​ពី​ជ័រ​រឹង​ដែល​មាន​លក្ខណៈ​ទាក់​ទាញ ស្អាត ហើយ​ប្លែក​ដែល​គួរ​ឲ្យ​ចង់​បាន។

 

«យើង​រួមគ្នា​តែ​មួយ» ​តន្រ្តី​សប្បុរសធម៌​ជួយ​កុមារ​កំព្រា និង​សិល្បករ​ចាស់ៗ កុំ​ភ្លេច​ចូល​រួម​ណា​ថ្ងៃ​សៅរ៍​នេះ

 

«យើង​រួមគ្នា​តែ​មួយ» ​តន្រ្តី​សប្បុរសធម៌​ជួយ​កុមារ​កំព្រា និង​សិល្បករ​ចាស់ៗ កុំ​ភ្លេច​ចូល​រួម​ណា​ថ្ងៃ​សៅរ៍​នេះ

 

កាត​សំបុត្រ​មាន២ប្រភេទ​ គឺ​កាត​ធម្មតា (ពណ៌ទឹកប្រាក់) តម្លៃ ១២,០០០៛ និង កាតVIP (ពណ៌ទឹកមាស) តម្លៃ ២០,០០០៛។ ថវិកា​ដែល​បាន​ពី​ការ​លក់​សំបុត្រ​នេះ​នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​ឧបត្ថម្ភ​មជ្ឈមណ្ឌល​កុមារ​កំព្រា សាលា​ដាច់​ស្រយាល និងសិល្បករ​ចាស់ៗ។

 

កាត​សំបុត្រ​នេះ ប្រិយមិត្ត​អាច​រក​ទិញ​បាន​នៅ៖
– វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (តិចណូ)
– សាកលវិទ្យាល័យ ហ្សាម៉ាន
– KOI Café (សាខា ព្រះនរេាត្តម, សាខា Vattanac Capital, សាខា IFL, សាខា ត្រសក់ផ្អែម, សាខា ម៉ៅសេទុង)

 

ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសបុក យើងរួមគ្នាតែមួយ៖ facebook.com/We-Are-One ឬ​ទាក់ទង​មក​លេខទូរស័ព្ទ 010 44 12 88៕

 

អត្ថបទៈ ដៃគូសហការ