ស្ត្រី​ម្នាក់​នេះ មាន​អត្តសញ្ញាណប័ណ្ណ​ដល់​ទៅ​៣​ម្នាក់ឯង​ ​

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១១និង១០ព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅផ្សារកំពង់ថ្ម ស្ថិតក្នុង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានចោរស្រីដែលធ្លាប់តែលូកកាបូប លូកហោប៉ៅ នៅផ្សារកំពង់ថ្មនោះ ឥឡូវនេះបានអស់ល័ក្ខណ៍ ដោយសារតែត្រូវសមត្ថកិច្ចចាប់ក្របួចជាប់នៅនឹងកន្លែង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីចោរលួច (លូកយកកាបូបលុយ)នេះ ជនសង្ស័យតែងតែប្រព្រឹត្តជាច្រើន ដងរួចមកហើយ ប៉ុន្តែសមត្ថកិច្ចតាមមិនទាន់ ទើបពុំមានភស្ដុតាងឈានដល់ការឃាត់ខ្លួន ។ លុះមកដល់ វេលាម៉ោង១១ និង១០នាទី ថ្ងៃ ខែកើតហេតុខាងលើ អាជីវករបានឃើញសកម្មភាពលូកយកកាបូបលុយអ្នកលក់ដូរនៅផ្សារ កំពង់ថ្មជាក់ស្តែងពីស្ត្រីសង្ស័យ ក៏ចាប់បានហើយប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង ។
ប្រភពបន្តថា ជនសង្ស័យឈ្មោះ សុខ វី ភេទស្រី អាយុ ៤៥ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ដោយដកហូតបានវត្ថុតាងរួមមាន៖ អត្តសញ្ញាណប័ណ្ណ ចំនួន៣សន្លឹក រូបខុសគ្នា និងឈ្មោះខុសគ្នា ដោយសមត្ថកិច្ចសង្ស័យថា ជារូបដែលជន សង្ស័យធ្លាប់លូកយកកាបូបគេកាលពីមុន ។
ក្រោយមក សមត្ថកិច្ចបញ្ជូលជនសង្ស័យទៅសួរនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីកសាងសំណុំរឿងចាត់ការ តាមនីតិវិធីច្បាប់ ៕

ស្ត្រី​ម្នាក់​នេះ មាន​អត្តសញ្ញាណប័ណ្ណ​ដល់​ទៅ​៣​ម្នាក់ឯង​ ​ ស្ត្រី​ម្នាក់​នេះ មាន​អត្តសញ្ញាណប័ណ្ណ​ដល់​ទៅ​៣​ម្នាក់ឯង​ ​