ឡាន​បុក​ម៉ូតូ បណ្តោ​ល​អោយរបួសធ្ងន់​២​នាក់

កំពង់ឆ្នាំង : ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី១៨ខែតុលា ឆ្នាំ២០១៦ នៅចំណុច មុខវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ តាមកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ប្តីឈ្មោះ ឡូញ អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះសេត អាយុ៣៤ឆ្នាំ រស់នៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានជិះម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម អត់ស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបត់ឆ្វេង ជួនពេលនោះរថយន្ត ម៉ាកសាំយ៉ុងកូរ៉េ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២V-៣៨៣០ ដែលបើកក្នុល្បឿនយ៉ាងលឿន ទិសដៅស្របគ្នា បានបុកម៉ូតូសង់កូរ៉េពេញមួយទំហឹង បណ្តាលអោយជនរងគ្រោះទាំងពីរ នាក់ប្តីប្រពន្ធសន្លប់ស្តូកស្តឹងតែម្តង ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកឯកអ្នកបើកបរថយន្តបង្ករ បានចុះរត់គេចខ្លួន ៕

ឡាន​បុក​ម៉ូតូ បណ្តោ​ល​អោយរបួសធ្ងន់​២​នាក់ ឡាន​បុក​ម៉ូតូ បណ្តោ​ល​អោយរបួសធ្ងន់​២​នាក់ ឡាន​បុក​ម៉ូតូ បណ្តោ​ល​អោយរបួសធ្ងន់​២​នាក់