គ្នាឯង​ស៊ី​គ្នាឯង គឺ​ចោរលួច​ឡាន​គ្នាឯង​ ​

ខេត្តកំពត ៖ កាលពីវេលាម៉ោង០៩យប់ ថ្ងៃទី១៨ តុលា ឆ្នាំ២០១៦ ជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះម៉ក់ សឹង ហៅញឺង អាយុ៣២ឆ្នាំ មានទីលំនៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។រីឯម្ចាស់រថយន្តឈ្មោះសំ យ៉ាន ភេទប្រុស អាយុ៤១ឆ្នាំ (រស់នៅជាមួយជនសង្ស័យ) ។ រថយន្តខាងលើ ម៉ាកកាមរីស៊េរីឆ្នាំ95 ពណ៌.ស ត្រូវបានលួចចេញពីកាស៊ីណូ «សាន់ដេរព្រែកចាក» ក្នុងឃុំប្ញស្សីស្រុក ខាងលិចស្រុកកំពង់ត្រាច  ។
ករណីចោរលួចរថយន្តចេញពីកាស៊ីណូមួយកន្លែង ស្រាប់តែរថយន្តនោះមកក្រឡាប់នៅខាងជើងផ្សារស័ង្កសី ហើយអ្វីដែលគួរ ឱ្យភ្ញាក់ផ្អើលទៀតនោះ គឺអ្នកលួចជាគ្នាឯងសោះ ។
រថយន្តដែលចោរបានលួចនេះ កំលាំងនគរបាលកំពង់ត្រាចរួមទាំងនគរបាលស្រុកផ្សេងទៀត បានធ្វើការស្ទាក់គ្រប់ទីកន្លែង ។ ទន្ទឹមនឹងការតាមនេះ រថយន្តដែលបាត់នោះ បានក្រឡាប់នៅខាងជើងងផ្សារស័ង្កសី ក៏ត្រូវឃាត់បានជនសង្ស័យតែម្តង ៕

គ្នាឯង​ស៊ី​គ្នាឯង គឺ​ចោរលួច​ឡាន​គ្នាឯង​ ​