ឡាន​ក្រឡាប់ បណ្តាលឲ្យ​ស្លាប់​និង​របួស​១៩​នាក់​ ​

ខេត្តស្វាយរៀង ៖  កាលពីវេលាម៉ោង១៥ និង១០នាទីរសៀល ថ្ងៃទី១៨ខែតុលាឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិតាវាំង ឃុំស្រុក រមាសហែក ខេត្តស្វាយរៀង ។ ពិតជាមានករណីក្រឡាប់រថយន្តបណ្ដាលអោយកម្មការិនីម្នាក់ស្លាប់និងរងរបួសធ្ងន់ស្រាល១៨នាក់ ។
កម្មការិនីដែលស្លាប់មានដោយសាររថយន្តសង្កត់មានឈ្មោះឌុល សុផល ភេទស្រី អាយុ48 ឆ្នាំនៅភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែកស្រុករមាសហែក ។ ចំពោះអ្នកបើករថយនបង្កហេតុមានឈ្មោះឈុន ហ៊ន់ ភេទប្រុសអាយុ២៥ ឆ្នាំនៅភូមិត្បួងវត្តឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែងបានរត់គេចខ្លួន ខណៈបើករថយន្ម៉ាកHYUNDAIពណ៌សពាក់ ស្លាលេខភ្នំពេញ3A-1372ចំនុះ៥តោននៅនិងកន្លែង ។
មុនពេលកើតហេតុមានរថយន្តដឹកដំឡូងមីដោយដឹកកម្មករកម្មការិនីប្រុសស្រី១៩នាក់លើរថយន្តធ្វើដំណើរពីទិសខាងត្បួងទៅជើងបន្ទាប់មកស្រាប់តែរថយន្តរេចង្កូតក្រឡាប់ចាក់កម្មករតែម្ដង៕

ឡាន​ក្រឡាប់ បណ្តាលឲ្យ​ស្លាប់​និង​របួស​១៩​នាក់​ ​ ឡាន​ក្រឡាប់ បណ្តាលឲ្យ​ស្លាប់​និង​របួស​១៩​នាក់​ ​ ឡាន​ក្រឡាប់ បណ្តាលឲ្យ​ស្លាប់​និង​របួស​១៩​នាក់​ ​