ហួសចិត្ត៖ លី មីនហូ ត្រូវសង្សារធ្វើឱ្យអាម៉ាស់មុខ ព្រោះតែ…

6 Videos


កាលពីពេលថ្មីៗនេះ មានព័ត៌មានចចាមអារ៉ាមលេចឮថា តារាសម្តែងកូរ៉េដ៏ល្បីឈ្មោះ លី មិនហូ បានសុំមិត្តស្រីដែលជាតារាសម្តែងដូចគ្នា នាង Suzy រៀបការ តែចុងក្រោយត្រូវនាង Suzy បដិសេធ ។

ហួសចិត្ត៖ លី មីនហូ ត្រូវសង្សារធ្វើឱ្យអាម៉ាស់មុខ ព្រោះតែ…

ពាក្យចចាមអារ៉ាមនេះបានលើកឡើង ក្រោយពីតារាសម្តែងប្រុសរាងសង្ហាសម្បូរមន្តស្នេហ៍ បានប្រាប់សារព័ត៌មានថា លោកហ៊ានលះបង់អ្វីៗគ្រប់យ៉ាង ឲ្យតែបានរៀបការជាមួយនឹងមិត្តស្រី ជាទីស្រឡាញ់របស់លោក ។ ក្រោយមក ក៏មានព័ត៌មានថ្មីមួយទៀតបានឲ្យដឹងថា លោក លី បានសុំមិត្តស្រីរៀបការរួចហើយ តែចុងក្រោយទទួលបានចម្លើយអវិជ្ជមាន ។ ចំណែកឯហេតុផលចំពោះការបដិសេធនេះត្រូវបានគេដឹងថា ដោយសារតែនាង Suzy នៅមានការងារជាច្រើន មិនទាន់បានបញ្ចប់សព្វគ្រប់ ហើយណាមួយកំពុងតែមមាញឹកនឹងការងារជាច្រើនទៀត ហេតុនេះ ទើបពេលវេលាពេលនេះគឺមិនទាន់ស័ក្តិសម ។ ទោះបីជាទទួលបានចម្លើយមិនដូចបំណង លោក លី និង នាង Suzy នៅតែថែរក្សាចំណងស្នេហ៍ និង កំពុងរងចាំមើលពេលវេលាសមស្របណាមួយផ្សេងទៀត ។

ហួសចិត្ត៖ លី មីនហូ ត្រូវសង្សារធ្វើឱ្យអាម៉ាស់មុខ ព្រោះតែ…

គេពុំទាន់ដឹងថា ព័ត៌មាននេះពិត ឬ កែ្លងក្លាយឲ្យប្រាកដនោះទេ ស្របពេលដែលលោក លី និង នាង Suzy មិនទាន់ចេញមុខបកស្រាយបញ្ជាក់នៅឡើយ តែអ្នកគាំទ្រជាច្រើនរបស់ពួកគេសង្ឃឹមថា ចម្ងល់នេះនឹងឆាប់បានស្រាយនាពេលឆាប់ៗខាងមុខនេះ ៕

ហួសចិត្ត៖ លី មីនហូ ត្រូវសង្សារធ្វើឱ្យអាម៉ាស់មុខ ព្រោះតែ…ហួសចិត្ត៖ លី មីនហូ ត្រូវសង្សារធ្វើឱ្យអាម៉ាស់មុខ ព្រោះតែ…ហួសចិត្ត៖ លី មីនហូ ត្រូវសង្សារធ្វើឱ្យអាម៉ាស់មុខ ព្រោះតែ…

រិទ្ធី (ប្រភព ៖ អាយធិចផូស)