ទីបំផុត សុភ័ក្រ្ត កុសុម៉ា បានឡើងយន្តហោះហើយ

6 Videos


សុភ័ក្ត្រ កុសុម៉ា បានពន្យាពេលម្តងជាពីរដងក្នុងការចេញទៅសម្តែងនៅក្រៅប្រទេស រហូតធ្វើឲ្យនាងមានការធុញទ្រាន់នៅក្នុងការរងចាំចេញទៅក្រៅប្រទេស ។ ទីបំផុតនៅល្ងាចថ្ងៃទី ១៩ ខែតុលានេះ សុភ័ក្ត្រ កុសុម៉ា បានឡើងយន្តហោះចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី តាមគម្រោង ដែលបានគ្រោងទុក ធ្វើឲ្យនាងសប្បាយចិត្តយ៉ាងខ្លាំង ។

ទីបំផុត សុភ័ក្រ្ត កុសុម៉ា បានឡើងយន្តហោះហើយ

នៅមុននេះបន្តិច សុភ័ក្ត្រ កុសុម៉ា បានបង្ហោះសារជាមួយរូបភាព ដែលនាងកំពុងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលនឹងហោះទៅប្រទេស អូស្ត្រាលី ។ គួរបញ្ជាក់ផងដែរថា សុភ័ក្ត្រ កុសុម៉ា ត្រូវចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីរួមជាមួយតារាបីដួងទៀត ក្នុងនោះក៏មាន អាលីហ្សា ផងដែរ ។ បើតាមគម្រោងអ្នកទាំងពីរត្រូវសម្តែងនៅទីនោះរយៈពេល១ខែ នឹងត្រឡប់មកវិញហើយ ។

ទីបំផុត សុភ័ក្រ្ត កុសុម៉ា បានឡើងយន្តហោះហើយ

សុភ័៍ក្ត្រ កុសុម៉ា ពិតជារីករាយជាមួយការចេញទៅសម្តែងនៅក្រៅប្រទេសខ្លាំងណាស់ បន្ទាប់ពីអាក់ខានអស់ពេលជាងមួយឆ្នាំ នាងសង្ឃឹមថា ការចេញទៅសម្តែងលើកនេះនឹងទទួលបានការចាប់អារម្មណ៍ច្រើនពី សំណាក់ទស្សនិកជន ។ សុភ័ក្ត្រ កុសុម៉ា ថែមទាំងមានគម្រោងនឹងចេញទៅសម្តែងនៅក្រៅប្រទេសជាបន្តបន្ទាប់ទៀត បន្ទាប់ពីនាងត្រឡប់មកពីសម្តែងនៅប្រទេសអូស្ត្រាលីវិញ ៕ អាលីណា

ទីបំផុត សុភ័ក្រ្ត កុសុម៉ា បានឡើងយន្តហោះហើយទីបំផុត សុភ័ក្រ្ត កុសុម៉ា បានឡើងយន្តហោះហើយទីបំផុត សុភ័ក្រ្ត កុសុម៉ា បានឡើងយន្តហោះហើយទីបំផុត សុភ័ក្រ្ត កុសុម៉ា បានឡើងយន្តហោះហើយ